ក្រុម Real Madrid បានប្រកួតចាញ់ក្រុម Man City ស្ពឹកមុខដល់ទៅ៤គ្រាប់ទល់១ ក្នុងការប្រកួតពានមិត្តភាពមុនបើករដូវកាល International Champions Cup នៅសហរដ្ឋអាមេរិក។
នៅវគ្គទីមួយ ក្រុមទាំងពីរដាក់ឈុតជម្រើសដំបូង១១នាក់ តែយ៉ាងណាភាគីទាំងពីរ គ្មានរបូតគ្រាប់បាល់មួយគ្រាប់សោះ ទោះបីជាមានការវាយសម្រុកគ្នាខ្លាំងក៏ដោយ។
ចូលវគ្គទី២ Real Madrid បានរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ស្ទើរមិនគួរឲ្យជឿដោយខាងកីឡាករ Man City ទម្លាយសំណាញ់ទីនៅនាទី៥២( Nicolas Otamendi) ៥៩ (Raheem Sterling), ៦៧( John Stone) និង កីឡាករវ័យក្មេង Brahim Diaz (នាទី៨២) ខណៈមួយគ្រាប់ដែលជារង្វាន់លួងចិត្តរបស់ Real Madrid រកបានកីឡាករវ័យក្មេង Oscar Rodriquez នាទី៩០។
វីដេអូហាយឡាយខាងក្រោមៈ
[youtube id=”kYCtTf5J3ms”]