James Rodriguez បាន​ចេញ​មក​និយាយ​បដិសេធ​ដែល​មាន​អ្នក​​ Comment ថា​គាត់​​បាន​និយាយ​ពី​ក្លឹប ​Bayern Munich ធំ​ប្រហាក់​ប្រហែល ​Real Madrid។

កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​បាន​និយាយ​ក្នុង ​Sport Bild ថា៖” ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ចុះ​កុង​ត្រា​ឲ្យ ​Bayern Munich ខ្ញុំ​មើល​ទៅ​លើ​កីឡាករ​ក្នុង​ក្រុម​គឺ​ល្អ​ដូច​កីឡាករ​នៅ ​Real Madrid ដែរ គឺ​មិន​មាន​ន័យ​​លើស​ពី​នេះ​ដែរ”។

កីឡាករ​ក៏​បាន​ចង្អុល​បង្ហាញ​ដែរ​ថា​រូប​គេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រូ​បង្វឹក​ Bayern Munich លោក Carlo Ancelotti។ ” គាត់​តែងតែ​ទាក់ទង​មក​ខ្ញុំ​ជា​រឿយៗ​ទោះ​បី​ជា​យើង​មន​បាន​ធ្វើ​ការ​ជាមួយ​គ្នា ​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ​ក៏​ដោយ​”៕