គ្រូ​បង្វឹក​ក្លឹប​​ Bayern Munich លោក ​Carlo Ancelottiបាន​ទទួល​បទ​សម្ភាសន៍​ទៅ​កាន់​កាសែត​អ៊ីតាលី Tuttosport ដោយ​លោក​បាន​ឆ្លើយតប​ទៅ​អ្នក​រាយការណ៍​ព័ត៌មាន​​ឲ្យលោក​ជ្រើសរើស​កីឡាករ​៣​នាក់​ដែល​លោក​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​លើ​ពិភពលោក។

Robert Lewandowski

កីឡាករ​ម្នាក់​នេះ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​នោះ​ទេ​ ​ព្រោះ​គាត់​ល្អ​លំដាប់​ពិភពលោក​ស្រាប់​ទៅ​ហើយ។ Ancelotti ជឿ​ថា​កីឡាករ​ជម្រើស​ប៉ូឡូញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នេះ ​គឺ​ជា​កីឡាករ​កំពូល​ក្នុង​ពិភពលោក​។ គ្រូ​បង្វឹក​Bayern Munich បាន​គូស​បញ្ជាក់​អំពី​សមត្ថភាព​នៃ​ការ​រក​គ្រាប់​​របស់​ Lewandowski ​ពិត​ជា​ឥត​ខ្ចោះ​ ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ ការ​ទាត់​បញ្ចូល​ទី​របស់​គាត់ ​គ្មាន​តម្លៃ​អាច​កាត់​ថ្លៃ​បាន​ឡើយ។

Gonzalo Higuain

កីឡាករ​ឈរ​លំដាប់​ទី​២​ក្នុង​បញ្ជី​នេះ​ គឺ​ខ្សែ​ប្រយុទ្ធ​របស់ ​Juventus កីឡាករ​ Gonazalo Higuain ។ Ancelotti បាន​ពិចារណា​ថា​ កីឡាករ​ម្នាក់​ដែល​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​ហើយ ​លោក​បាន​និយាយ​ថា​​គាត់​គួរ​តែ​ទិញ​យក​មក​វិញ​កាល​គាត់​ដឹកនាំ ​Real Madrid ប៉ុន្តែ​បើ​មក​ដល់ ​Madrid មុន​ហ្នឹង​គាត់ ​ពិត​ជា​មិន​លក់​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ​ដែរ។

Luis Suarez

កីឡាករ​ចុង​ក្រោយ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ​និង ​Barcelona គឺ​ជា​កីឡាករ​ល្អ​បំផុត​ទី​៣​ក្នុង​ដំណែង​ជា​ម៉ាស៊ីន​រក​គ្រាប់​ល្អ​បំផុត​ក្នុង​ពិភពលោក ​បើ​តាម​ការ​ជ្រើសរើស​របស់​លោក Ancelotti។​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​គ្មាន​ការ​រារែក​ចិត្ត​ណា​មួយ ​ដែល​លោក​មិន​អាច​ស្រឡាញ់​កីឡាករ​វ័យ​៣០​ឆ្នាំ​ចូល​ទៅ​ក្នុង​ក្រុម​របស់​លោក​ពេល​មាន​ឱកាស​នោះ​ទេ៕

 

ប្រភព៖ Besoccer