Eddie Alvarez ជឿថា Conor McGregor មានឱកាសអាចវាយ Floy Mayweather ឲ្យសន្លប់ នៅពេលដែលពួកគេជួបគ្នានៅថ្ងៃទី២៦សីហាខាងមុខនេះ។
ពេលដែលកីឡាករវាយ MMA រូបនេះធ្លាប់ជួប McGergor ការពារខ្សែក្រវាត់ខ្មៅនៅខែវិច្ឆិកាឆ្នាំមុន នៅទីក្រុង New York រូបគេសន្និដ្ឋានបានថាដៃគូរបស់Mayweather នឹងឈ្នះមិនខាន។
កីឡាករវាយ MMA រូបនេះបាននិយាយក្នុង Fox Sport ថា៖“ ក្នុងបួនទឹកដំបូង បើអ្នកមិនគិតថា Conor អាចវាយ Mayweather សន្លប់ទេខ្ញុំគិតថាអ្នកឆ្កួត ហើយអាចនិយាយបានថាអ្នកមឹនដឹងពីការប្រយុទ្ធ។ វាអាចនឹងកើតឡើង ប្រសិនបើ McGregor មិនអាចវាយឲ្យសន្លប់នៅទឹកទី៤ទេនោះគឺជាឱកាសMayweather ហើយ។”
” តិកនិកនៃការវាយប្រដាល់របស់ Mayweather គឺល្អគ្រប់គ្រាន់ ដែលធ្វើឲ្យដៃគូមានការពិបាក ប៉ុន្តែសម្រាប់ Conor វិញនៅតែមានឱកាសពិតប្រាកដមួយ វាយកីឡាករអាមេរិកមិនចាញ់រូបនេះឲ្យសន្លប់”។
ចុះប្រិយមិត្តវិញគិតដូច Eddie Alvarez ដែរអត់?