ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណ លោក Diego Simeone ជាគោលដៅលេខមួយសម្រាប់ជំនួសកៅអីគ្រូបង្វឹកលោក Conte ដែលគេរំពឹងថានឹងចេញពី Chelsea ក្នុងរដូវកាលនេះ។
Conte មានវ័យ៤៨ឆ្នាំ បានក្លាយជាវីរបុរសនៅក្លឹបភាគខាងលិចទៅក្រុងឡុងដ៍ បន្ទាប់ពីមកដឹកនាំក្នុងឆ្នាំដំបូងជួយ Chelsea លើកពាន Premier League។ បន្ទាប់ពីឆ្នាំដ៏ជោគជ័យរបស់អតីតគ្រូបង្វឹកអ៊ីតាលីរូបនេះ នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ។ Chelsea បានស្នើសុំឲ្យលោកបន្តកុងត្រាដែរប៉ុន្តែលោកបានបដិសេធ។
ដូច្នេះហើយបានជា Chelsea កំពុងស្វែងរកអ្នកជំនួស Conte ហើយ Simeone គឺជាគោលដៅធំជាងគេនេះ បើតាមប្រភពThe Sun។ ខណៈពេលដែលក្លឹបគ្មានបំណងដកដំណែង Conte តែពួកគេសុំឲ្យគាត់ធ្វើការងារតាមកុងត្រា។ មូលហេតុដែលConte មិនបន្តកុងត្រាថ្មីនេះគឺដោយសារលោកសប្បាយចិត្ត នឹងសកម្មភាពទិញកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្លឹប។
ចំណែក Simeone វិញមកដឹកនាំ At. Madrid កាលពីឆ្នាំ២០១១ហើយជួយក្លឹបអេស្ប៉ាញមួយនេះឈ្នះពាន La liga ម្ដងនិងឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ២ដង៕