បន្ទាប់ពីពិចារណាយ៉ាងយូរមក ពេលនេះថ្នាក់ដឹកនាំ Real Madrid បានសម្រេចចិត្តស្វែងរកកីឡាករលេងក្នុងដំណែងលេខ៩ថ្មីជំនួស Benzema។
តាមរយៈការវិភាគជាមួយគ្រូបង្វឹក និងបុគ្គលិកក្លឹបក្នុងការប្រកួតដែលចាញ់ Barcelona ហើយក្នុងរដូវកាលដោះដូរកីឡាករពេលនេះលោក Florentino Perez, Jose Angel Sachez និង Zinedine Zidane បានសម្រេចចិត្តរកកីឡាករថ្មីដែលអាចបំពេញចំណុចខ្វះខាតរបស់ប្រព័ន្ធប្រយុទ្ធ BBC។
តំបន់ស្លាបឆ្វេងស្ដាំ Real Madrid អាចជំនួសបានដោយមាន Marco Asensio និង Lucas Vazquez ប៉ុន្តែប្រយុទ្ធកណ្ដាលគួរតែជាកីឡាករម្នាក់ដែលផ្ដល់ផលប្រយោជន៍ច្រើនបំផុត ក្នុងតំបន់រកគ្រាប់បាល់។សម្រាប់គ្រូបង្វឹក Karim Benzema គឺជាខ្សែប្រយុទ្ធកណ្ដាលជម្រើសដំបូង ដែលធ្វើឲ្យលោកបដិសេធទិញកីឡាករថ្មីបន្ថែមក្នុងតំបន់នេះក្នុងខែមករា។
ប៉ុន្តែដំណើរការនៃការប្រកួតក្នុងពានរង្វាន់ធំៗដូចជា Champions League ជាដើមគឺត្រូវតែរកឲ្យខ្សែប្រយុទ្ធមានប្រសិទ្ធិភាព។ កីឡាករសំខាន់ៗដែលលើកយកមកពិភាក្សាគឺ Mauro Icardi របស់ Inter និង Alexis Sanchez។ ចំណែកកីឡាករដែលគេពិចារណានាំយកមកគឺ Timo Werner និង Harry Kane ប៉ុន្តែក្លឹបប្រហែលជាមិនទិញយកនៅឆ្នាំនេះទេ គឺដោយសារទិញមកមិនអាចលេងក្នុងពាន Champions League។ រឿងដែលពិបាកមួយទៀតនោះគឺការសម្របខ្លួនទៅនឹងវិស័យបាល់ទាត់អេស្ប៉ាញរបស់កីឡាករទាំងពីរនាក់។
ប៉ុន្តែសម្រាប់ Werner នៅតែជាកីឡាករម្នាក់ក្នុងចំណោម២នាក់ដែលអាចនាំយកក្នុងខែនេះតែម្ដង។ បញ្ហាធំបំផុតសម្រាប់Real Madrid គឺតម្លៃខ្លួនខណៈ Inter ចង់បាន១០០លានអឺរ៉ូបើក្លឹបយក្សអេស្ប៉ាញចង់បាន Icardi៕