ថ្ងៃនេះសូមបង្ហាញប្រិយមិត្តនូវកីឡាករ៥នាក់របស់ជម្រើសវែល ដែលត្រូវបានគេចាត់ទុកថាល្អបំផុតក្នុងប្រវត្តិសាស្រ្តជម្រើសជាតិនាគក្រហមនៅអឺរ៉ុប៖
៥-Aaron Ramsey
លោក Arsene Wenger ធ្លាប់បាននិយាយថា Ramsey ជាខ្សែបម្រើពេញលេញម្នាក់ដែលតែតែងផ្លាស់ប្ដូរជានិច្ច ពេលលេងលើទីលាន និងនៅក្រៅទីលាន។ ការបម្លាស់ទីរបស់គាត់ជាមួយនឹងការគ្រប់គ្រង់បាល់ពិតជាល្អ ពិសេសការជំនាញញាក់បាល់ពីធម្មជាតិក្នុងការប្រកួតហើយរូបគេនេះ ជាកម្លាំងសំខាន់ដែលនាំឲ្យជម្រើសជាតិវែលជោគជ័យកាលពីការប្រកួតពានរង្វាន់ Euro 2016។
៤-Gary Speed
មកដល់ថ្ងៃនេះ Speed នៅតែជាកីឡាករដែលបានចូលលេងឲ្យជម្រើសវែលបានច្រើនជាងគេគឺ៨៥ដង និងទាត់បញ្ចូលទីបាន៧គ្រាប់។ អតីតខ្សែបម្រើរូបនេះក៏ធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិខ្លួនឯងដោយនាំក្រុមមួយនេះឡើងមកលេខល្អក្នុងចំណាត់ថ្នាក់ FIFA Ranking។
៣-Ian Rush
ខណៈពេលដែល Speed មានកំណត់ត្រាចូលលេងច្រើនជាងគេឲ្យជម្រើសជាតិ Rush គឺជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេឲ្យវែល។ ខណៈដែលលោកជាខ្សែប្រយុទ្ធលេខ៩លោករកបាន២៨គ្រាប់ឲ្យជម្រើសជាតិហើយជាម្ចាស់ពានរង្វាន់ BBC Wales Sport Personality of The Year ក្នុងឆ្នាំ ២០១៤ជាមួយនឹងល្បឿនលឿនដូចអគ្គិសនី ខ្សែប្រយុទ្ធរូបនេះតែតែជាសុបិនអាក្រក់ដល់ខ្សែការពារគូរប្រកួតដែលលេងទល់នឹងគាត់។
២- Ryan Giggs
បន្ទាប់ពីចូលលេងក្នុងជម្រើសជាតិក្នុងវ័យ១៧ឆ្នាំ Ryan Giggs បានក្លាយជាកំណប់ទ្រព្យរបស់ជម្រើសជាតិ។ តាមការស្នើសុំរបស់លោកSir Alex Ferguson ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះបានខកខានលេងមិត្តភាពឲ្យជម្រើសជាតិជាច្រើនប្រកួតប៉ុន្តែលោកនៅតែលេងបានល្អឲ្យក្រុមនាគក្រហមនេះដដែល។ Giggs ធ្លាប់ឈ្នះពាន Welsh Football of The Year ក្នុងឆ្នាំ១៩៩៦និងឆ្នាំ២០០៦។
១- Gareth Bale
ប្រព័ន្ធ Galactico សញ្ជាតិវែលរូបនេះគឺជាកីឡាករដែលមានជំនាញជើងឆ្វេងល្អបំផុតម្នាក់ក្នុងទីលាន ហើយជាប់ឈ្មោះជាកីឡាករលឿនជាងគែបំផុតក្នុងឆ្នាំ២០១៧បន្ទាប់រត់បាន៣៦.៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ការរកបាន៧គ្រាប់ក្នុងពាន Euro 2016 (ឈ្នះស្បែកជើងមាស)កីឡាកររបស់ Real Madrid រូបនេះ បានក្លាយជាម្ចាស់ជ័យលាភី Welsh Football of The Year ៦ដងនិងពានដទៃទៀតជាច្រើន។រូបគេត្រូវបានចាត់ទុកជាកីឡាករ អស្ចារ្យបំផុតក្នុងជម្រើសជាតិវែល៕