អ្នកចាំទី Gianluigi Buffon នឹងបង្ហាញខ្លួនលើកចុងក្រោយឲ្យ Juvetus នៅថ្ងៃសៅរ៍ ទី១៩ ឧសភា នេះ ពេលប៉ះ Hellas Verona ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល១៧ឆ្នាំ។

អ្នកចាប់បាល់វ័យ៤០ឆ្នាំបានផ្លាស់ប្ដូរគំនិតនៃការចូលនិវត្តន៍កាល១៥ថ្ងៃមុន ហើយបានទទួលសំណើការងារនៅក្រៅទីលាន។ សមាជិក World Cup អ៊ីតាលី ២០០៦ ប្រាប់ថា សប្ដាហ៍ក្រោយគេនឹងបញ្ជាក់ពីសេចក្ដីសម្រេចចិត្ត ពោលគឺ២ទៅ៣ថ្ងៃ បន្ទាប់ពីលើកពានលីគកំពូលជាមួយក្រុមរហស្សនាមសេះបង្កង់។

ក្រោយ​បង្ហាញ​ខ្លួន​ជាង​១ពាន់​ប្រកួតជាមួយក្រុមរហស្សនាមសេះបង្កង់ ​កីឡាករ​វ័យ​៤០​ឆ្នាំ​នឹងលេង​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី បន្ទាប់ពីជួយ​ Juventus លើក​ពាន​ Serie A ៧​រដូវ​កាល​ជាប់​គ្នា​ និង​ឈ្នះ​ពាន​ Coppa Italia ៤​រដូវ​កាល​ចុង​ក្រោយ​។