អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ Zlatan Ibrahimovic បានធ្វើដំណើរទៅដល់ក្លឹបថ្មីរបស់
ខ្លួនដែលទើបនិងចុះកុងត្រាលេងអោយគឺ LA Galaxy នៃលីកកំពូលអាមេរិក​ Major Soccer League ។

វត្តមានរបស់ខ្សែប្រយុទ្ធដ៏ល្បីល្បាញម្នាក់នេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនពាន់នាក់ ដោយនាំគ្នាមករង់ចាំទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងមានកិត្តិយសបំផុត ប្រៀបដូចជាព្រះជាម្ចាស់អញ្ចឹង។ ​Zlatan បានមកដល់ទីក្រុង Los Angeles នាពេលព្រលប់បន្ដិច អមដោយអ្នកគាំទ្រជាច្រើនឈរស្វាគមន៍ និងនាំគ្នាថតរូប​ selfie ផងដែរ។

លោកព្រះ Zlatan ត្រៀមនឹងបង្ហាញខ្លួននៅលើទីលាននាថ្ងៃអាទិត្យសប្ដាហ៍នេះ ហើយ ដោយក្រុម LA Galaxy ត្រូវប៉ះគ្នាជាមួយ Los Angeles Fc។  Zlatan ធ្លាប់​បាន​និយាយ​ឲ្យ​ដឹងថា  David Beckham ជាអ្នកដែលបានជួយជំរុញរូបគាត់អោយមកលេងនៅទីនេះ។ Beckham ណែនាំថា អ្នកឯងគួរតែសាកល្បងមកទីនេះ មកលេងម្ដងមើល។ អ្វីៗគ្រប់យ៉ាងនៅទីនេះពិតជាស្រស់ស្អាត និង គួរអោយចាប់អារម្មណ៍ណាស់៕

 

 

 

 

 

 

The Sun