Real Madrid កំពុង​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​ក្នុង​បណ្ដញ​សារព័ត៌មាន​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​នេះ​ ដោយ​ពួក​គេ​ចង់​បាន​ខ្សែ​បម្រើ ​Manchester United កីឡាករ ​Juan Mata ​ក្នុង​ខែ​មករា​ខាង​មុខ​ នេះ​បើ​តាម​ប្រភព Express។

Juan Mata Manchester United

Mata ត្រូវ​បាន​លោក​ Jose Mourinho ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​ក្នុង​ប៉ុន្មាន​ប្រកួត​កាល​ពី​ថ្មី​ៗ​នេះ ​ហើយ​ខណៈ​ពេល​កុង​ត្រា​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​ជិត​ផុត​នៅ​ចប់​រដូវ​កាល​នេះ ​ផង​នោះ​ Real Madrid ចាប់​ផ្ដើម​ចែ​ចូវ​ហើយ។

ជម្រើស​ល្អ​គឺ​បិសាច​ក្រហម​គួរ​តែ​យក​កីឡាករ​រូប​នេះ​ យក​លុយ​ខ្លះ​ជា​ជាង​អនុញ្ញាតិ​ឲ្យ​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ប្រសិន​បើ​ពួក​គេ​មិន​ចង់​បន្ត​កុង​ត្រា​ឲ្យ​ Mata បន្ត​នៅ ​Old Trafford។

Real

Juan Mata អភិវឌ្ឍន៍​ចេញ​ពី​ថ្នាល​យុវជន​របស់​ Real Madrid ហើយ​រូប​គេ​អាច​ទៅ​បង្ហាញ​សមត្ថភាព​នៅ​កីឡដ្ឋាន​Bernabeu វិញ​ដែល​ជា​កន្លែង​ដើប​ដំបូង៕