ក្លឹបបិសាចក្រហម Manchester United កំពុងប្រឈមនិងបញ្ហាធំនាពេលខាងមុខក្រោយពីអ្នកចាត់ការសញ្ជាតិ​ព័រទុយហ្គាល់​​ Jose Mourinho​ បានបើកភ្លើងខៀវអោយកីឡាករចំនួន៦នាក់អាចចាកចេញពីក្រុមបាននាពេលទីផ្សារ​ដោះ​ដូរ​បើកនារដូវក្ដៅខាងមុខ។

ពួកគេមិនស្ថិតក្នុងបញ្ជីកីឡាករដែលលោក Mourinho ចង់ទុកអោយលេងនារដូវកាលក្រោយទៀតនោះទេ ដោយសារគិតថាសមត្ថភាពមិនគ្រប់គ្រាន់ ដូច្នេះត្រូវលៃលកលក់ចេញក្រែងអាចបានលុយខ្លះ ដើម្បីនាំកីឡាករថ្មីចូលក្រុមវិញ។

កីឡាករទាំង៦នាក់ដែលត្រៀមចាកចេញពីទឹកដី Old Trafford មានដូចជា :

1. Marouane Fellaini (អស់កុងត្រា)

2. Luke Shaw (នៅសល់កុងត្រាមួយឆ្នាំទៀត)

3. Juan Mata (អាចត្រលប់ទៅក្លឹបចាស់វិញគឺ Valencia CF)

4. Daley Blind (អាចត្រលប់ទៅក្លឹបចាស់វិញគឺ Ajax)

5. Andreas Pereira (អស់កុងត្រាខ្ចីជើង និង​បន្ត​លេង​នៅ ​Valencia ជា​ផ្លូវការ)

6. Ander Herrera (អាចផ្ទេរទៅ Barcelona)

Mirror