លោក ​Tite គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​និយាយ​ថា ​Neymar ជា​កីឡាករ​គ្មាន​នរណា​អាច​ជំនួស​បាន​ទេ ​​ខណៈ​ដែល​ក្រុម​របស់លោក​ ត្រូវ​លេង​មិត្ត​ភាព​ខាង​មុខ​នេះ​ ដោយ​គ្មាន​កីឡាករ​កំពុង​ព្យាបាល​របួស។

Neymar វ័យ​២៦​ឆ្នាំ ទើប​តែ​វះកាត់​របួស​ជើង​រួច​ហើយៗ​ពេល​នវ​​កំពុង​រងចាំ​ការ​សះស្បើយ​ពី​របួស​​ អំឡុង​ពេល​លេង​ឲ្យ​ PSG ទល់​នឹង​ក្រុម​ Marseille កាល​ពី​ខែ​កុម្ភៈ ​ក្នុង​ក្រប​ខណ្ឌ ​League 1។ ខណៈ​ដែល​គេ​រំពឹង​ថា ​Super Star រូប​នេះ​នឹង​ជា​ទាន់ World Cup ហើយ​ប្រេស៊ីល​ជួប​រុស្សី​ក្នុង​លក្ខណៈ​មិត្ត​ភាព​យប់​នេះ​ ហើយ​បួន​ថ្ងៃ​ទៀត​ត្រូវ​ជួប​អាល្លឺម៉ង់​ដោយ​គ្មាន​អតីត​ខ្សែ​ប្រយុទ្ធ​ Barcelona ម្នាក់នេះ​ឡើយ។

Tite បាន​និយាយ​ថា ​គ្មាន​ផ្លូវ​ដែល​ Neymar អាច​នឹង​រក​អ្នក​ជំនួស​បាន​ ទោះ​បី​ជា​ Dounglas Costa អាច​លេង​ក្នុង​ដំណែង​របស់​ Neymar បាន​ក៏​ដោយ។

Neymar គឺ​គ្មាន​នរណា​ជំនួស​បាន​ឡើយ​។ Dounglas Costa មិន​អាច​ជំនួស​គាត់​បាន​ឡើយ​។ គាត់​នឹង​លេង​ដូច​ Costa ខ្លួន​គាត់​អញ្ចឹង”

គ្រូ​បង្វឹក​ប្រេស៊ីល​រូប​នេះ​ចង់​ឲ្យ​កីឡាករ​គាត់​ទាំង​អស់​រួម​ទាំង​ខ្សែ​បម្រើ​ Real Madrid កីឡាករ Casemiroនិង​ ខ្សែ​ប្រយុទ្ធ​Barcelona កីឡាករ​ Philippe Coutinho លេង​ឲ្យ​បាន​ល្អ​ដូច​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ក្លឹប។

ខ្ញុំ​ចង់​ឲ្យ ​Casemiro លេង​ក្នុង​ដំណែង​ដូច​ដែល​គាត់​លេង​នៅ​ក្លឹប​របស់​គាត់​គឺ​នៅ​​ Real Madrid ។​ រឿង​ដូចគ្នា​នេះ ​Coutinho ក៏​អញ្ចឹង​ដែរ​។ គាត់​ធ្លាប់​លេង​នៅ ​Liverpool ដូច​ដែល​គាត់​លេង​ជាមួយ​ពួក​យើង​។ ​ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​លេង​ខុស​ពី​កន្លែង​ដែល​ធ្លាប់​លេង​ពី​មុន​នោះ​ទេ”