តាម​ប្រភព​ Diario Gol, Liverpool និង​ Arsenal នឹង​ប្រជែង​គ្នា​ចុះ​កុង​ត្រា​យក​ ​Dani Ceballos ខណៈ​ដែល​ Roma ក៏​តាម​កិតៗ​ពី​ក្រោយ​ផង​ដែរ។

ទោះ​បី​ជា​មាន​ឈ្មោះ​ជា​ម្ចាស់​ជយលាភី​ 2017 UEFA Under 21 Championship, Ceballos ហាក់​មិន​បាន​បង្ហាញ​ខ្លួន​ច្រើន​នោះ​ទេ​បាន​ចូល​ទីលាន​១៩​ប្រកួត​ហើយ​ចូល​ក្នុង​ឈុត​១១​នាក់​ដំបូអ​បាន​៧​ដង។

Arsenal កំពុង​មាន​បញ្ហា​ក្នុង​តំបន់​បម្រើ​ខណៈ​ដែល ​Jack Wilshere ផុត​កុង​ត្រា​ពេល​ចប់​រដូវ​កាល​នេះ​​ហើយ​ Aaron Ramsey នៅ​សល់​កុង​ត្រា​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ។ ចំណែក​ Liverpool វិញ​ចង់​បាន​កីឡាករ​រូប​នេះ ​ក៏​ព្រោះ​តែ​កុង​ត្រា​របស់​ Emre can ផុត​កំណត់​ពេល​ចប់​រដូវ​កាល​នេះ​ ហើយ​គាត់​ក៏​មាន​ទំនាក់ទំនង​ជិត​ស្និត​ទៅ​លេង​នៅ ​Juventus ផង​ដែរ៕