បន្ទាប់ពីមានរបាយការណ៍ថាខ្សែប្រយុទ្ធ Boca Juniors រូបនេះរបួសពេលកំពុងលេងបាល់ក្នុងគុក Carlos Tevez បានចេញមកបញ្ជាក់ទាំងខឹងសារព័ត៌មាន។
អតីតកីឡាករMan City រូបនេះបានចេញមកបដិសេធព័ត៌មានដែលថាគាត់របួសសាច់ដុំកំភួនជើងក្នុងគុក។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរាយការណ៍ថាបានរងរបួសពេលទៅសួរសុខទុក្ខសាច់ញាតិម្នាក់ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំបានបដិសេធ។
Tevez កំពុងតែមានក្ដីសង្ឃឹមថាអាចបង្ហាញទម្រង់លេងដើម្បីមានឈ្មោះក្នុងWorld Cup វិញផងនោះបាននិយាយថាគាត់ជាមានរបួសមែនតែមិនមែនរបួសដោយសារលេងបាល់ក្នុងគុកនោះទេគឺមានការឈឺចាប់ពេលហាត់ក្នុងបន្ទប់ Gym។
“ ខ្ញុំហាត់ខ្លាំងក្នុងបន្ទប់ហាត់ប្រាណកាលពីព្រឹកថ្ងៃពុធហើយប៉ះទង្គិចជាមួយម៉ាស៊ីនធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់ត្រង់កំភួនជើងរបស់ខ្ញុំ។ ខ្ញុំមិនដឹងថាហេតុអ្វីមនុស្សជាច្រើនមិនជឿនោះទេប្រសិនបើខ្ញុំរបស់ក្នុងបន្ទប់ហាត់ប្រាណមែន ឲ្យខ្ញុំនិយាយទៅរបួសក្នុងគុកយ៉ាងម៉េច”។
“ប៉ុន្តែខ្ញុំប្រាប់អ្នកទៅចុះពួកគេចាប់ផ្ដើមនិយាយបំផ្លើសពីការលេងលេងវាយកូនគោលឬលេងក្នុងគុក។ពេលខ្លះពួកគេមិនដឹងខ្លួនថានិយាយរឿងឆ្គួតៗនោះទេប៉ុន្តែខ្ញុំបានប្រាប់ការពិតហើយ”។
“ខ្ញុំមិនភ្លើរធ្វើឲ្យរបួសខ្លួនឯងដោយសារទៅក្នុងគុកនោះទេ។ ពួកគេនិយាយ bulls***ធ្វើឲ្យខ្ញុំខ្លាំងជាងមុនពីព្រោះខ្ញុំត្រូវរក្សាការប្រឹងប្រែងរបស់ខ្ញុំហើយខ្ញុំក៏គ្មានពេលគិតរឿង bull***អញ្ចឹងដែរ”៕