កីឡាករអស្ចារ្យបំផុតរបស់អេស្ប៉ាញ Andrea Iniesta នឹងសម្រេចចិត្តថាតើគួរបន្តនៅជាមួយ Barcelona ឬក៏អត់ ខណៈថ្ងៃទី៣០ខែមេសានេះនឹងដឹងហើយ។
Iniesta បានត្រឡប់មកលេងវិញក្នុងការប្រកួតដែល Barcelona ឈ្នះ Chelsea ៣ទល់០ជើងទី២ពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយនិងនាំក្រុមឡើងដល់៨ក្រុមហើយ។ កីឡាករវ័យ៣៣ឆ្នាំបានចុះកុងត្រាមួយជីវិតជាមួយក្រុមអ្នកមានបុណ្យកាលពីដើមរដូវកាលនេះប៉ុន្តែអនាគតរបស់គាត់ក្លាយជាប្រធានបទពិភាក្សាចាកចេញឬបន្តនៅប៉ុន្មានសប្ដាហ៍ចុងក្រោយ។
ក្លឹប Tianjin Quanjian ធ្លាប់មានទំនាក់ទំនងធ្វើការយក Iniesta ប៉ុន្តែចុងក្រោយក្លឹបលេងនៅ Chinese Super League បានបញ្ចេញសេចក្ដីថ្លែងការណ៍បដិសេធការចាប់អារម្មណ៍។ក្រោយការប្រកួតជាមួយ Chelsea កាលពីយប់មិញ កីឡាករទាត់មួយគ្រាប់វគ្គផ្ដាច់ព្រ័ត្រឲ្យអេស្ប៉ាញឈ្នះពាន World Cup បាននិយាយថា៖
” ក្លឹបបានដឹងមុនអ្នកទៅទៀត។ ខ្ញុំមានពេលដល់ថ្ងៃទី៣០មេសាដើម្បីសម្រេចចិត្តថានៅឬក៏ចាកចេញ ខ្ញុំត្រូវវិភាគរកអ្វីដែលប្រសើរជាងនេះសម្រាប់ខ្លួនឯងនិងសម្រាប់ក្លឹប”៕