Paul Pogba បាន​ទម្លាយ​ថា​រូប​គេ​ស្ទើរ​តែ​នឹង​ចូល​រួម​ជាមួយ​ Real Madrid ទៅ​ហើយ​ មុន​ពេល​សម្រេច​ជោគជ័យ​ក្នុង​ការ​ត្រឡប់​មក​ Manchester United វិញ ​ហើយ​ក្នុង​ករណី​នេះ ​រូប​គេ​ថា​មិន​មាន​ការ​ស្ដាយ​ក្រោយ​នោះ​ទេ​ ដែល​មិន​បាន​លេង​ឲ្យ​Real Madrid ។

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បាន​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ Old Trafford វិញ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ ២០១៦​ក្នុង​តម្លៃ​៨៩.៣​លាន​ផោន​។​រូប​គេ​មាន​ទំនាក់ទំនង​ធ្វើការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​យក្ស​ La Liga ពិសេស ​Real Madrid ​ដែល​ជា​ជម្រើស​មួយ​សម្រាប់​កីឡាករ​បារាំង​ម្នាក់​នេះ​សម្រេច​ចិត្ត។

ក្នុង​កម្ម​វិធី​ Beyond The Pitch របស់​ទូរទស្សន៍​កីឡា​មួយ​ កីឡាករ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​៖” និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ Real Madrid បាន​មក​ដល់​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​បាន​គិត​ ពី​ការ​ទៅ​ទី​នោះ។ ហើយ​ខ្ញុំ​ក៏​បាន​គិត​មក​កាន់ ​Manchester United ដែរ។ វា​តែង​តែ​ស្ថិត​ក្នុង​បេះដូង​ខ្ញុំ​រហូត​។ ​បេះដូង​របស់​ខ្ញុំ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​មក​ទី​នេះ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី ខ្ញុំ​មិន​ដឹង​មាន​រឿង​អី​កើត​ឡើង​នោះ​ទេ​”

ចាប់​តាំង​ពី​ត្រឡប់​មក​លេង​នៅ ​Manchester United, Pogba រក​បាន​១២​គ្រាប់​ហើយ​ក្នុង​ការ​ចូល​លេង​៦៣​ប្រកួត​ហើយ​ទម្រង់​លេង​របស់​គេ​កំពុង​ត្រូវ​បាន​គេ​គិត​ថា ​តើ​កម្រិត​កំពូល​នៃ​ដំណែង​ខ្សែ​បម្រើ​របស់​គេ​អស់​ហើយ​ឬ​នៅ? ទោះ​បី​ជា​បច្ចុប្បន្ន​រូប​គែ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ក្លឹប​ Pogba បាន​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​លោក Jose Mourinho ប៉ុន្តែ​រូប​គេ​នឹង​ក្លាយ​ជា​រឿង​មួយ​ផ្សេង​ទៀត​បើ​ទៅ​លេង​នៅ ​Real Madrid ​ជំនួស ​Man Utd។

ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត ​​ខ្ញុំ​គ្មាន​ការ​ស្ដាយ​ក្រោយ​អី​ទេ​ ខ្ញុំ​មិន​ដែល​សោកស្ដាយ​នូវ​ជម្រើស​របស់​ខ្ញុំ​នោះ​ទេ“៕