ការប្រកួតក្នុងពានរង្វាន់ dfb-Bokal រវាងក្រុមម្ចាស់ផ្ទះ Frankfurt និង Maniz 05 មានរឿងកើតឡើយមួយធ្វើឲ្យការប្រកួតផ្អាកប៉ុន្មាននាទីដោយសារអ្នកគាំទ្រខាងក្រុមភ្ញៀវ គប់ស្ករគ្រាប់ចូលទីលានប្រកួត។
ចាប់ផ្ដើមលេងបានត្រឹម៨នាទីក្នុងពានរង្វាន់ German Cup វគ្គ៨ក្រុមចុងក្រោយ ខណៈដែលទីតាំងលេងក្នុងកីឡដ្ឋាន Commerzbank-Arena របស់ក្រុម Frankfurt កាលពីយប់ថ្ងៃពុធ ការប្រកួតត្រូវបានផ្អាកដោយកីឡាករបានប្រាប់អាជ្ញាកណ្ដាលពីការគប់ស្ករគ្រាប់។
លោក អាជ្ញាកណ្ដាល Aytekin ក៏បានផ្អាកការប្រកួតហើយរត់ទៅមើលថាមានរឿងអី បានជាមករំខានការប្រកួតទៅវិញហើយគាត់ក៏រត់សំដៅទៅកន្លែងគប់ស្ករគ្រាប់ ហើយរើសយកមកហុចឲ្យ Nigel De Jong មុនពេលហូបខ្លួនឯងហើយក៏បកដៃបន្តការប្រកួតទៀតដោយគ្មានបញ្ហា។
ចប់ការប្រកួត Frankfurt ឈ្នះ៣ទល់០ហើយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងត្រូវប្រកួតនៅថ្ងៃទី១១កុម្ភៈ៕
[youtube id=”Aa65CYOex-Y”]