Lionel Messi បាន​សម្រេច​ក្នុង​ការ​រក​គ្រាប់​បាល់​លើក​ទី​១០០​ក្នុង​ Champions League ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ ទល់​នឹង​Chelsea យប់​មិញ​ខណៈ​ដែល​១០០​គ្រាប់​នេះ ​Messi ​រក​បាន​លឿន​ជាង ​Ronaldo។

គ្រាប់​លើក​ទី​១០០​ក្នុង​ពាន​លំដាប់​អឺរ៉ុប​​បាន​មក​ពី​ការ​បង្ហាញ​ខ្លួន​១២៣​ប្រកួត​ដែល​នេះ​បើ​ធៀប​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​ Real Madrid ​គឺ ​Messi ចូល​លេង​តិច​ជាង​ Ronaldo ១៤​ប្រកួត។អ្នក​ទាំង​ពីរ​​លេង​សរុប​គិត​ជា​នាទី​១, ៧៥៨​ប្រកួត ​ខណៈ​ Ronaldo ១១,៨៤៨ហើយ ​Messi លេង​បាន​ត្រឹម​តែ​១០,០៩០នាទី​ប៉ុណ្ណោះ។

Messi វ័យ​៣០​ឆ្នាំ​២៦៣​ថ្ងៃ​ខណៈ​ Ronaldo ឡើង​ដល់​៣២​ឆ្នាំ​និង​៧២​ថ្ងៃ​ទើប​រក​បាន​១០០​គ្រាប់៕