ខ្សែ​ប្រយុទ្ធ​បារាំង Anthony Martial គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​១៨​នាក់​​ដែល​លេង​ក្នុង​ជំនួប​ជាមួយ​ Manchester United ស្មើ​ជាមួយ ​Burnley ​ក្នុង​កីឡដ្ឋាន Old Traffordនោះ​ទេ។

Martial ពាន​ចូល​លេង​ជម្រើស​ដំបូង​១១​នាក់​ក្នុង​ការ​ប្រកួត​ដែល ​Man Utd ស្មើ​ជាមួយ​ Leicester ២-២​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ប៉ុន្តែ​ត្រូវ​បាន​លោក​ Jose Mourinho មិន​ដាក់​ឈ្មោះ​ក្នុង​ការ​ប្រកួត​ ដែល​ក្រុម​បិសាច​ក្រហម​​ទទួល​ក្រុម​លោក Sean Dycheនោះ​ទេ។

Martial បាន​ធ្វើ​ខក​ឱកាស​មាស​ឲ្យ ​Man Utd យក​បាន​៣​ពិន្ទុ​ក្នុង​កីឡដ្ឋាន​ King Power Stadium ដោយ​បាល់​ជាប់​នឹង​ជើង​១​ទល់​១​ជាមួយ​អ្នក​ចាំ​ទី​ Kasper Schmeichel។ កីឡាករ​វ័យ​២១​ឆ្នាំ ​មិន​សូវ​បាន​លេង​ពេញ​មុខ​ពេញ​មាត់ ​ក្នុង​ការ​ដឹកនាំ​របស់​លោក ​Jose Mourinho រយៈ​ពេល​១៨​ខែ​កន្លង​មក​ ហើយ​តាម​ការ​សន្និដ្ឋាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​មិន​ឈ្មោះ​ចូលលេង​ក្នុង​ការ​ប្រកួត​យប់​មិញ ​គឺ​ជា​ការ​ទណ្ឌកម្ម​​ដែល​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​រក​គ្រាប់​បាល់​សម្រាប់​ការ​ប្រកួត​ដែល​ស្មើ​ជាមួយ​ Leicester City។

អញ្ចឹង​ក៏​ដោយ​ Martial បាន​របួស​ជង្គង់​តិច​តួច​ កាល​លេង​ស្មើ​ទល់​នឹង​ក្រុម​កញ្ជ្រោង​ខៀវ ​​ហើយ​បាន​កំពុង​នឹង​ព្យាបាល​របួស​នេះ បើ​តាម​ប្រភព​ SFR Sport។ កាសែត​បារាំង​មួយ​នេះ បាន​និយាយ​ថា​ Martial មាន​របួស​តិច​តួច​​ ហើយ​ការ​ប្រកួត​យប់​មិញ​គាត់​ក៏​បាន​ទៅ​មើល​ការ​ប្រកួត​នេះ​ដែរ។

ជំនួស​កន្លែង​នេះ​លោក Jose Mourinho បាន​ដាក់ ​Zlatan ក្នុង​ជម្រើស​១១​នាក់​ចាប់​ដៃគូ​ក្នុង​តំបន់​ប្រយុទ្ធ​ តែ​លេង​មិន​​​បាន​ល្អ​នោះ​ទេ៕