ខ្សែបម្រើរបស់ Man Utd កីឡាករ Andreas Pereira បាននិយាយថា” ត្រៀមខ្លួនហើយ” ដើម្បីបង្កើតការចាប់អារម្មណ៍ និងបង្ហាញទម្រង់លេងឲ្យបិសាចក្រហមនៅ Old Trafford នៅរដូវកាលក្រោយ។
កីឡាករវ័យ២១ឆ្នាំធ្លាប់បានចូលលេងបាន១៣ប្រកួតឲ្យ Manchester United មុនពេលប្ដូរទៅលេងនៅ Granada ក្នុងលក្ខខណ្ឌខ្ចីជើងនៅឆ្នាំ ២០១៦/១៧។ អតីតកីឡាករយុវជនរបស់ PSV រកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យក្លឹបលីកកំពូលអេស្ប៉ាញ៣៧ប្រកួត ខណៈពេលនេះ រូបគេនឹងត្រឡប់មកលេងនៅក្លឹបដើមវិញ។
“ ខ្ញុំគិតថាខ្ញុំត្រៀមរួចហើយពេលនេះ។ ខ្ញុំបានលេងជាង២០០០នាទីនៅ La liga ហើយខ្ញុំធ្វើបានល្អ ខ្ញុំមានអារម្មណ៍ថារួចរាល់ក្នុងការចូលលេងឲ្យ Man Utd។ខ្ញុំរីករាយណាស់ដែលគ្រូបង្វឹក ជឿជាក់លើខ្ញុំហើយខ្ញុំក៏បានធ្វើការរួចហើយដែរ។ អ្វីដែលសំខាន់ គឺខ្ញុំនឹងទៅកន្លែងណាដែលគ្រូបង្វឹកត្រូវការខ្ញុំ។ ខ្ញុំនឹងលេងគ្រប់តួនាទី ខ្ញុំមានអារម្មណ៍អាចលេងស្ទើរតែគ្រប់កន្លែងទៅហើយ។” Andreas Pereira និយាយក្នុង MUTV។
ក្រោមការដឹកនាំរបស់ Luis van Gaal កីឡាករសញ្ជាតិប្រេស៊ីលដើមកំណើតបែលហ្សិករូបនេះ រកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួន១១ប្រកួតឲ្យ Man Utd ឆ្នាំ ២០១៥/១៦៕