ខ្សែប្រយុទ្ធវ័យចំណាស់ពូកែវោហារ Zlatan Ibrahimovic បានធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល​ ពេលឃើញ​កីឡាករ​រូបនេះ​បង្ហាញខ្លួនអោយក្លឹបថ្មីរបស់ខ្លួននៅទឹកដីអាមេរិកគឺ LA Galaxy ដោយបានចាកចេញពី Man Utd
ស្ងាត់ៗ​ មិនអោយគេដឹង។

មកដល់ពេលនេះ គេទើបតែបានដឹងអំពីការសម្រេចចាកចោលទឹកដីអង់គ្លេស គឺដោយសារតែការធ្លាក់ចេញពី​ Champion League របស់ Man Utd ដែលធ្វើអោយ Zlatan អស់ទឹកចិត្តនិងស្នាក់នៅបន្ដ។ វាជារឿងមួយដែលគួរអោយអាម៉ាស់ និងជាការខកចិត្តមួយដ៏ធំ ដែលក្នុងចិត្ត Zlatan ចង់លេង និងចង់លើកពានទ្វីបអឺរ៉ុបមួយនេះអោយបាន ព្រោះគាត់មិនធ្លាប់ឈ្នះវាទាល់តែសោះ។

វាជាហេតុផលចម្បងដែលធ្វើអោយកីឡាករវ័យ៣៦ឆ្នាំនេះចាកចេញ ដោយមិនទាក់ទងជាមួយបញ្ហារបួសជង្គង់ រឺ ការធ្លាក់ចុះទម្រង់លេងនោះទេ ពី​ព្រោះ​របួស​របស់​គាត់​បាន​ជា​សះស្បើយ​តាំង​តែ​ពី​គាត់​ចូល​លេង​ដំបូង​ក្នុង​រដូវ​នេះ​មក​ម្ល៉េះ ហើយ​ពរល​បាត់​មុខ​គាត់​មួយ​រយៈ​ចុង​ក្រោយ​ដែល​ថា​របួស​ម្ដង​ទៀត​នោះ​គ្រាន់​តែ​ជា​រឿង​បោក​ប្រាស់​ប៉ុណ្ណោះ៕

 

Besoccer