Isco បាន​ចាក​ចេញ​ពី​ក្លឹប​មួយ​នេះ​កាល​ពី​ឆ្នាំ​២០១៣​មក​លេង​នៅ​ក្លឹប​បច្ចុប្បន្ន​​ Real Madrid ប៉ុន្តែ​រូប​គេ​នៅ​តែ​មាន​ទំនាក់ទំនង​និង​ក្ដី​អាឡោះអាល័យ​ទៅ​កាន់​អតីត​ក្លឹប​របស់​ខ្លួន​ដោយ​ការ​ផ្ញើ​សារ​ដ៏​រំជួល​ចិត្ត​មួយ ​តាម​បណ្ដាញ​សង្គម​ពី​ការ​ធ្លាក់​ចេញ​ពី​លីក​  La Liga។

រជ្ជកាល​ឈរ​ជើង​នៅ​លីក​កំពូល​របស់ ​Malaga ត្រូវ​បាន​បញ្ចប់​ហើយ​ធ្លាក់​ទៅ​លីក​ទី​២​បន្ទាប់​ពី​ចាញ់​ Levate ១​ទល់​០​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ហើយ​ក្លឹប​មួយ​នេះ​បាន​ក្លាយ​ជា​ក្លឹប​ដំបូង​គេ​ធ្លាក់​ចេញ​ទៅ​លេង​លីក​ទី​២​មុន​គេ​ក្នុង​ចំណោម​លីក​កំពូល​តាំង​៥​នៅ​អឺរ៉ុប។

នេះ​មាន​ន័យ​ថា ​Malaga គ្មាន​វត្តមាន​ប្រកួត​ប្រជែង​នៅ​ La liga រដូវ​កាល​ក្រោយ​​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។ អញ្ចឹង​ក៏​ដោយ​អតីត​កីឡាករ​របស់​ខ្លួន​ Isco ជឿ​ថា ​Malaga នឹង​ត្រឡប់​មក​វិញ​ដោយ​ភាព​ខ្លាំងក្លា។

 

និយាយ​ក្នុង​បណ្ដាញ​សង្គម​Instagram, Isco បាន​ផុស​រូប​ភាព​ខ្លួន​ឯង​មួយ​សន្លឹក​កាល​ធ្លាប់​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ប្រទេស​អេស្ប៉ាញ​ជាមួយ​នឹង​ Captionដូច្នេះ៖ អារម្មណ៍​ស្រឡាញ់​ដែល​មិន​ស្លាប់​ទេ មិន​ថា​អ្នក​នៅ​ទីណា យើង​នឹង​ត្រឡប់​មក​វិញ​ យើង​នឹង​ធ្វើ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ​បន្ត​ធ្វើ​រហូត”

កាល​នៅ​លេង​ក្លឹប​មួយ​នេះ​Isco បង្ហាញ​ខ្លួន​បាន​៨២​ប្រកួត​ចន្លោះ​ឆ្នាំ​២០១១​ដល់​២០១៣​រក​បាន​១៧​គ្រាប់​ផង​ដែរ៕