តារា​ញាក់​បាល់​របស់ ​Real Madrid កីឡាករ​Isco ត្រូវ​បាន​គេ​រាយការណ៍​ថា​រីករាយ​នឹង​មក​លេង​នៅ ​Manchester United ក្នុង​រដូវ​កាល​ក្រោយ​នេះ​ បើ​សិន​ណា​លោក​ Zidane ពិត​ជា​ចង់​លក់​គាត់​ចេញ​មែន។

រូប​គេ​បាន​កំណត់​គោលដៅ​មក​អង់គ្លេស​ ហើយក្លឹប​ដែល​មាន​ភាគរយ​ខ្ពស់​គឺ​ Manchester United និង ​Manchester City ខណៈ​ដែល​ក្លឹប​ទាំង​ពីរ​នេះ ​ក៏​មាន​ទំនាក់ទំនង​ធ្វើ​ការ​ផ្ទេរ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ផង​ដែរ។

កាសែត​អេស្ប៉ាញ​ Don Ballon និយាយ​ថា​ប្រសិន​បើ​ ​Isco ត្រូវ​បាន​លក់​ដោយ ​Real Madrid, កីឡាករ​រូប​នេះ ​នឹង​ចាប់​អារម្មណ៍​មក​លេង​នៅ ​Manchester United។ ពេល​នេះ​បិសាច​ក្រហម​កំពុង​តែ​ធ្វើ​ការ​កែ​ប្រែ ​និង​ពង្រឹង​ក្លឹប​សម្រាប់​លើក​ពាន​នៅ​រដូវ​កាល​ក្រោយ។

United បាន​ចំណាយលុយ​២០០​លាន​ផោន​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​Jose Mourinho ប៉ុន្តែ​លើស​ពី​នេះ​ទៀត​នោះ​ ការ​ចង់​បាន​បន្ថែម​នៅ​តែ​មាន ​​បើ​ក្លឹប​ពិត​ជា​ចង់​លើក​ពាន ​Premier League ខណៈ​ដែល​ខ្លួន​ខក​ខាន​អស់​៥​ឆ្នាំ​ហើយ​នោះ។​

ចំណែក​កីឡាករ​ Man Utd មួយ​ចំនួន​ក៏​អាច​នឹង​ចាក​ចេញ​​ដែរ​ពិសេស​ Carrick (ចូលនិវត្តន៍) Fellaini និង ​Pogba ក៏​មាន​ដំណែង​ពី​ការ​មិន​ចង់​នៅ ​Man Utd ដែរ៕