ខ្សែប្រយុទ្ធLiverpool កីឡាករMohamed Salah បានទទួលសំឡេងគាំទ្រលើសខ្សែបម្រើ Manchester City កីឡាករ Kevin De Bruyne ក្លាយជាកីឡាករល្អបំផុតឬម្ចាស់ពាន Player’s Football Association (PFA) Player of the Year។
កីឡាករទាំងពីរនេះមានរដូវកាលដ៏ល្អដូចគ្នាប្រចាំក្លឹបរបស់ខ្លួនប៉ុន្តែSalah បានបង្ហាញភាពលេខធ្លោខ្លាំងបំផុតក្រោយពេលរូបគេបង្ហាញខ្លួនក្នុងពិធីប្រគល់ពានកាលពីយប់ថ្ងៃអាទិត្យ។ កីឡាករជម្រើសជាតិអេហ្ស៊ីបរកបាន៣១គ្រាប់ក្នុងPremier League ក្នុងការបង្ហាញខ្លួន៣៣ប្រកួតដែលនេះជាការបង្ហាញតម្រង់លេងដ៏ល្អឥតខ្ចោះមួយក្រោយចាកចេញពីRomaមក Liverpool។
ក្នុងការឈ្នះពាននេះSalah មានសំឡេងគាំទ្រលើស De Bruyne, David De Gea, Harry Kane, Leroy Sane និង David SilvaខណៈកីឡាករManchester City មានកីឡាករបីនាក់ក្នុងបញ្ជី។ អញ្ចឹងក៏ដោយ! Salah បានក្លាយជាម្ចាស់ពានក៏ព្រោះតែការរកគ្រាប់បាល់
ឲ្យហង្សក្រហមរដូវកាលនេះប៉ុន្តែលើសពីការរកគ្រាប់បាល់រូបគេជួយក្រុមបានច្រើនជាមួយនឹងការ Assist ១០ដងរក្សាទម្រង់លេងឲ្យក្លឹបបានល្អហើយជួយ Liverpool ឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាលនេះទៀតផង។
De Bruyne ឈរលេខ២ខណៈដែល Harry Kane ឈរលេខ៣ក្នុងបញ្ជីកីឡាករល្អជាងគេប្រចាំឆ្នាំក្នុង Premier League ៕