Manchester United និង​​ Manchester City សុទ្ធ​តែ​ជា​ក្លឹប​បាន​នឹង​កំពុង​ប្រទាញ​ប្រទង់​គ្នា​ដណ្ដើម​យក ​Alexis Sanchez ខណៈ​ដែល​កីឡាករ​វ័យ​២៩​ឆ្នាំ​ ផុត​កុង​ត្រា​ជាមួយ​ Arsenal នៅ​រដូវ​កាល​នេះ​ហើយ​មិន​បន្ត​កុង​ត្រា​ថ្មី។

ក្រោយ​ពេល​កីឡាករ​មិន​ត្រូវ​ដាក់​ឈ្មោះ​បញ្ចូល​បញ្ជី​កីឡាករ​ត្រូវ​ប្រកួត​កាល​ពី​យប់​មិញ​ដែល ​Arsenal ចាញ់​Bournemouth ២​ទល់​១​ លោក Wenger បាន​និយាយ​ថា​ឱកាស​ចាក​ចេញ​របស់ ​Sanches ​គឺ​៥០-៥០។

“ ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​គ្រប់​គ្រង់​រឿង​នេះ​ប៉ុន្តែ​អាច​វា​កើត​ឡើង​នៅ​ថ្ងៃ​នេះ​ ស្អែក ឬ​ក៏​ថ្ងៃ​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត។ អ្វី​ៗ​នឹង​សម្រេច​ចិត្ត​ក្នុង​រយៈ​ពេល​៤៨​ម៉ោង”។City បាន​តាម​ដាន​និង​ទាញ​កីឡាករ​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​ចាប់​តាំង​ពី​ដើម​រដូវ​កាល​​ ប៉ុន្តែ​មាន​ព័ត៌មាន​បាន​រាយការណ៍​ថា​ក្លឹប​កំពូល​តារាង​ Premier League មួយ​នេះ​គ្មាន​បំណង​ចំណាយ​លុយ​៣៥​លាន​ផោន​ទិញ​យក​នោះ​ទេ។​

ប៉ុន្តែ​ក្លឹប​ដែល​មក​ក្រោយ​គេ​គឺ ​Man Utd ដែល​ជា​បេក្ខភាព​មួយ​នឹង​ទទួល​បាន ​Sanchez នៅ​រយៈ​ពេល​៤៨​ម៉ោង​ទៀត៕