អតីត​ខ្សែ​បម្រើ​ក្លឹប​ Man City កីឡាករ​ Samir Nasri អាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ ​បន្ទាប់​ពី​បរាជ័យ​បណ្ដឹង​ឧទ្ធរណ៍​របស់​UEFA ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​សារធាតុ​វីតាមីន​លើស​កំណត់។

Nasri បច្ចុប្បន្ន​កំពុង​លេង​នៅ​ Antalyaspor ក្នុង​ប្រទេស​ទួរគី​បាន​យក​អង្គហេតុ​របស់​គាត់​ទៅ​កាន់​រដ្ឋអាជ្ញា​កីឡា​របស់​UEFA ​កីឡាករ​រូប​នេះ ​ប្រើ​ប្រាស់​ថ្នាំ​វីតាមីន​ចម្រុះ​ដែល​គាត់​ទទួល​បាន​នៅ​គ្លីនិក​មួយ​ក្នុង​ទី​ក្រុង​ Los Angeles កាល​ពី​ឆ្នាំ​២០១៦។

UEFA បាន​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​នេះ​​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​សារធាតុ​ញៀន​ក្នុង​កីឡា​បំពាន​លើស​បម្រាម​ហាម​ឃាត់ ​​ប៉ុន្តែ​សំណុំ​រឿង​នេះ​ត្រូវ​ពន្យារ​ពេល​ដល់​បច្ចុប្បន្ន ​ក្រោយ​ពេល​កីឡាករ​បាន​ដាក់​ពាក្យ​បណ្ដឹង​តប​​ទៅ​កាន់​ UEFA។

ប៉ុន្តែ​ស្ថាប័ន​ខាង​លើ ​បាន​ច្រាន​ចោល​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​កាន់​កាល​បី​ខែ​មុន​ហើយ ​UEFA នឹង​បន្ត​ស៊ើប​អង្កេត​ម្ដង​ទៀត​ដែល​លើក​នេះ​រូប​គេ​អាច​ផ្អាក​មិន​ឲ្យ​លេង​បាល់​បាន​ដល់​ទៅ​៤​ឆ្នាំ​៕