កាលពីម្សិលមិញ ក្រុមកាំភ្លើងធំ Arsenal បានបញ្ចេញអាវថ្មីសម្រាប់រដូវកាល ២០១៨/១៩ ហើយមានដាក់លក់សម្រាប់ប្រិយមិត្តហើយ។ ស្របជាមួយគ្នានេះ ក្លឹបក៏បានប្រកាសពីការដូរលេខអាវ សម្រាប់កីឡាករមួយចំនួនផងដែរ។
សម្រាប់អាវថ្មីនេះគឺខុសពីរដូវកាលកន្លងៗទៅ ដោយមានឆ្នូតតូចៗនៅលើដៃអាវទាំងសងខាង។ បើតាមការចុះផ្សាយរបស់ Daily Mail ម៉ូតអាវនេះ អាចជាម៉ូតចុងក្រោយដែលក្រុមហ៊ុន PUMA ច្នៃឲ្យក្លឹបកាំភ្លើងធំ ត្បិត Addidas អាចនឹងក្លាយជាក្រុមហ៊ុនដៃគូសហការជាមួយក្លឹបចាប់ពីរដូវកាល ២០១៩/២០ តទៅ។
ដោយឡែកក៏មានដែរការផ្លាស់លេខអាវសម្រាប់កីឡាករមួយចំនួនរបស់ក្លឹបកាំភ្លើងធំផងដែររួមមានដូចជា Peter Cech (ដូរពីលេខ ៣៣ ទៅ ១) Hector Bellerin (ដូរពីលេខ ២៤ ទៅ ២) Mohamed Elneny (ដូរពីលេខ ៣៥ ទៅ ៤ ជំនួសខ្សែការពារ Per Mertesacker ដែលចូលនិវត្តន៍) និងចុងក្រោយគឺ Granit Xhaka (ដូរពីលេខ ២៩ ទៅ ៣៤)៕
https://www.facebook.com/Arsenal/videos/10156011568907713/