តារាឆ្នើមរបស់ក្រុម Fc Barcelona គឺកីឡាករ Lionel Messi មានកំណត់ត្រាមួយដ៏ពិសេស ដែលគាត់តែងតែធ្វើបានពេលជួបជាមួយក្រុមមកពីអ៊ីតាលី គឺគាត់ធ្លាប់ស៊ុតបាល់បញ្ចូលទីដល់ទៅទី១២គ្រាប់ ក្នុងចំណោម១៩ប្រកួត ដែលធ្វើអោយពួកគេក្លាយជាជនរងគ្រោះដ៏ធំមួយក្រោមថ្វីជើងរបស់កីឡាកររូបនេះ។

នាជំនួប UEFA Champion League វគ្គ៨ក្រុមចុងក្រោយនាពេលខាងមុខ ដែល Barcelona និងត្រូវប៉ះជាមួយក្រុមដំរីទឹក AS Roma គឺជាឱកាសដ៏ល្អសម្រាប់ Lionel Messi ក្នុងការបង្កើនកំណត់ត្រារកគ្រាប់បាល់ទល់និងក្រុមអ៊ីតាលីជាបន្ដទៀត។ កាលប៉ះគ្នាលើកចុងក្រោយរវាងក្រុមទាំងពីរគឺកាលពីឆ្នាំ២០១៥ នាវគ្គចែកពូលដែលកាលនោះ Barcelona បានលុត Roma  ក្នុងទឹកដី Camp Nou ដោយលទ្ធផល៦ទល់និង១ និងស្មើគ្នា១ទល់និង១វិញនៅទឹកដី Olimpico ដោយ Messi រកបានគ្រាប់បាល់សរុបទាំងពីរជើង២គ្រាប់។

សម្រាប់គីឡូប៉ុន Roma នេះ Barcelona ប្រាកដជាមានសង្ឃឹមនឹងអាចឡើងទៅកាន់វគ្គ៤ក្រុមបាន ខណៈគូប្រជែងរបស់ពួកគេគឺ Real Madrid ត្រូវប៉ះគីឡូធ្ងន់មកពីអ៊ីតាលីដែរគឺ Juventus ។

ចាំមើលទាំងអស់គ្នាតើ Messi អាចស៊ុតបញ្ចូលទីក្រុមនៅអ៊ីតាលីបានទៀតរឺអត់?

Besoccer