កូឡុំប៊ី បានផ្ដួល សេណេហ្គាល់ ១-០ ដោយជួយឲ្យជប៉ុន ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 ទោះបីចាញ់ ប៉ូឡូញ ០-១ ក្នុងថ្ងៃបញ្ចប់ពូល H កាលពីម្សិលមិញ។

សម្រាប់ជំនួបរវាង កូឡុំប៊ី និង សេណេហ្គាល់ គ្រាប់បាល់ជ័យជម្នះរបស់កូឡុំប៊ីរកបានតាមរយៈគ្រាប់បាល់តែតរបស់ខ្សែការពារ Yerry Mina ក្នុងនាទី៧៤។

ដូច្នេះកូឡុំប៊ីឈរលេខ១ពូល H មាន៦ពិន្ទុ, ជប៉ុន ឈរលេខ២មាន៤ពិន្ទុ។ សេណេហ្គាល់ មាន៤ពិន្ទុស្មើជប៉ុន រួមទាំងស្មើសំណល់គ្រាប់បាល់ និងគ្រាប់ស៊ុតចូលគូប្រកួត ប៉ុន្តែចាញ់ប្រៀបត្រង់ពិន័យកាត ដោយជប៉ុនមានកាតលឿងតិចជាង៕

ទស្សនាវីដេអូហាយឡាយ៖