គ្រូ​បង្វឹក​​ Real Madrid លោក Zinedine Zidane មាន​អារម្មណ៍​ថា​គ្រូ​បង្វឹក​ មាន​សភាព​ខុស​ពី​កីឡាករ​ហើយ​គាត់​ក៏​នៅ ​Real Madrid ដល់​ទៅ​១០​ឆ្នាំ​នោះ​ដែរ។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ដែល​បាន​ដឹកនាំ ​Real Madrid ឈ្នះ​ពាន ​Champion League ២​ដង ​និង​ La liga ម្ដង​(ពាន​ធំ​ៗ) ​កំពុង​ស្ថិត​ក្នុង​សម្ពាធ​នៅ​កីឡដ្ឋាន ​Santiago Bernabeu។ Madrid តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ Barcelona ១៦​ពិន្ទុ ​បន្ទាប់​ពី​ឈ្នះ​៩​ក្នុង​ចំណោម​១៧​ប្រកួត។

Zidane បាន​មក​ដឹកនាំ​ក្លឹប ​កាល​ពី​ខែ​មករា ​ឆ្នាំ ​២០១៦​បាន​និយាយ​ថា ​គាត់​បាន​ដឹង​ច្បាស់​ថា​​គាត់​នឹង​កំណត់​ពេល​វេលា​ដឹកនាំ​នៅ​Real Madrid ។

“ Zinedine Zidane មិន​មែន​ជា​កីឡាករ​របស់​ Real Madrid ត​ទៅ​ទៀត​ទេ​។ Zidane ពេល​នោះ​មិន​កើត​ឡើង​ទៀត​ទេ​។ ​ពេល​នេះ ​Zidane គឺ​ជា​គ្រូ​បង្វឹក​ដែល​ផ្លាស់ប្ដូរ​ការងារ​មិន​ចេះ​ចប់​។ ខ្ញុំ​មិន​បាន​ការពារ​នៅ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​នៅ​ជា​កីឡាករ​នៅ​ក្លឹប​នេះ​ទេ”លោក​និយាយ​ក្នុង​កាសែត​ French Football។

“ ខ្ញុំ​ដឹង​ថា​ថ្ងៃ​មួយ​វា​(​ការងារ​ជា​គ្រូ​បង្វឹក)​នឹង​ដល់​ថ្ងៃ​បញ្ចប់​នៅ ​Real Madrid ដូច្នេះ​ហើយ​ខ្ញុំ​ខំ​ប្រឹង​នូវ​អ្វី​​ដែល​នៅ​សល់​ហើយ​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ជោគជ័យ។​ ខ្ញុំ​និយាយ​ដោយ​ខ្លួន​ឯង ​​ខ្ញុំ​នឹង​មិន​នៅ​ Real Madrid ដល់​១០​ឆ្នាំ​នោះ​ទេ​”៕