តារាបាល់ទាត់របស់ Bayern Munich កីឡាករ Frack Ribery បានបញ្ជាក់ថា 2013 Ballon d’Or ត្រូវបានគេលួចពីគាត់។
ខ្សែប្រយុទ្ធស្លាបរូបនេះបាននិយាយថា “មិនអាចទទួលយកបានសោះឡើយ”ដែល Cristiano Ronaldo បានទទួលពាននេះនៅរដូវកាលនោះ ខណៈដែលកីឡាករបារាំងរូបនេះបានជួយក្លឹបឈ្នះពាន Champions League ។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងបាននាំ Bayern ឈ្នះពាន៣ក្នុងមួយរដូវកាលមាន Bundesliga, German Cup ហើយជាកីឡាករនាំមុខគេ ដែលជួយក្លឹបយក្សអាល្លឺម៉ង់ឈ្នះ Champions League ក្រោយយកឈ្នះ Dortmund ២ទល់១ក្នុងកីឡដ្ឋាន Wembley។
ការសម្រេចស្នាដៃរបស់គាត់នៅពេលនោះគឺមានភាគរយខ្ពស់ក្នុងការឈ្នះពានលក្ខណៈបុគ្គលមួយនេះ ប៉ុន្តែពានបានធ្លាក់ដល់ដៃ Ronaldo ហើយរូបគេបានត្រឹមលេខ៣ប៉ុណ្ណោះ ខណៈលេខ២បានទៅលើ Messi។
“ វាហាក់ត្រូវបានគេលួចវាពីខ្ញុំ ។វាមិនអាចទៅរួចនោះទេ។ ខ្ញុំបានឈ្នះពានគ្រប់យ៉ាង ខ្ញុំមិនអាចធ្វើអ្វីឲ្យលើសហ្នឹងទៀតទេ វាហាក់មិនយុត្តិធម៌សោះ”។ Ribery និយាយក្នុងកាសែត Canal Football Club។
“ខ្ញុំមិនមានការគាំទ្រពីប្រទេសរបស់ខ្ញុំទេ។ ខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកដោយប្រជាជនបារាំងនិយាយថា Cristiano ជាអ្នកឈ្នះ តើកីឡាករព័រទុយហ្គាល់ចង់បានវាដើម្បីក្លាយជា Ribery ឬក៏ Messi។ តាមពិតទៅ!មិនមែនទេ”។