ក្លិប Real Madrid កំពុងពិចារណាក្នុងការទិញយកខ្សែប្រយុទ្ធដ៏កំពូលមួយគឺ Robert Lewandowski របស់ក្លិប Bayern Munich នៅក្នុងរដូវក្តៅនេះ បន្ទាប់ពីមានការលំបាកក្នុងការចចារជាមួយខ្សែប្រយុទ្ធ Harry Kane​ របស់ក្រុម Tottenham Hotspur ។

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប មានគម្រោងផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធរបស់ពួកគេ​នៅពេលចប់រដូវកាលនេះ ហើយកំពុងត្រៀមផ្លាស់ប្តូរ “BBC” បច្ចុប្បន្នដែលមាន Gareth Bale, Karim Benzema និង Cristiano Ronaldo ហើយចង់នាំយកនូវខ្សែប្រយុទ្ធថ្មីគឺ Neymar ដែលជាអ្នករកគ្រាប់បាល់ ហើយបន្ទាប់មកគឺអ្នកចាំទីថ្មីម្នាក់។

ប្រធានក្លឹបលោក Florentino Perez ជាមនុស្សម្នាក់ដែលបានកោតសរសើរយ៉ាងខ្លាំងចំពោះ Harry Kane និងគ្រូបង្វឹករបស់ Spurs លោក Mauricio Pochettino ប៉ុន្ដែកិច្ចព្រមព្រៀងជាមួយពួកគេហាក់ដូចជាពិបាកកើតឡើង។

ដោយសារពិបាកបញ្ចុះបញ្ចូល Kane លោក Perez បានសម្លឹងរកកីឡាករផ្សេងវិញ។ Robert Lewandowski គឺជាជម្រើសដ៏ល្អជាងគេ ក្នុងការទិញចូលរដូវក្រុមស្ដេចសនារដូវក្ដៅនេះ ព្រោះ Lewandowski ខ្លួនឯងក៏មានបំណងមកលេងនៅទឹកដីអេស្ប៉ាញដែរ។ គេធ្លាប់ទាំងបានសុំម្ចាស់ក្លឹប Bayern Munich ចាកចេញពីក្លឹបថែមទៀត៕

The Independent