ក្លឹបអ្នកមាននៅបារាំង Paris Saint-Germain ដែលទើបធ្លាក់ចេញពីពាន UEFA Champion League កាលពីពេលថ្មីៗនេះ បាននឹងកំពុងត្រៀមកញ្ចប់លុយដ៏ច្រើន ដើម្បីដេញថ្លៃយកកំពូលអ្នកចាំទីវ័យក្មេងម្នាក់​ គឺកីឡាករសញ្ជាតិអ៊ីតាលី Gianligui Donnarumma ពីក្លឹប AC Milan។

Donnarumma ទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែគេមានទម្រង់លេង និងសមត្ថភាពចាប់បាល់ល្អខ្លាំង ដែលធ្វើអោយក្លឹបធំៗជាច្រើនសុទ្ធតែលេបទឹកមាត់ចង់បានរូបគេ។ ក្លឹបធំៗដូចជា Real Madrid និង Manchester United សុទ្ធតែបានចូលមកទាក់ទងរួចហើយតែមិនបានជោគជ័យនោះទេ។

ខណៈអ្នកចាំទីបច្ចុប្បន្នរបស់ PSG គឺ Alphonese Areola មិនទាន់អាចធ្វើអោយម្ចាស់ក្លឹបពេញចិត្តគ្រប់គ្រាន់នោះទេ ក្លឹបនិងព្យាយាមតាមទិញអ្នកចាំទីដទៃទៀត ដែលមានសមត្ថភាពកម្រិតពិភពលោកដើម្បីជំនួសកន្លែង។

បើសិនជា​ PSG ហ៊ានអោយថ្លៃ​​ Donnarumma ដល់៧០លានអឺរ៉ូមែននោះ AC Milan ពិតជាពិបាក និងបដិសេដជំនូនមួយនេះ ព្រោះកម្រមានអ្នកចាំទីណាម្នាក់អាចទទួលបានតម្លៃខ្លួនខ្ពស់កប់ពពកបែបនេះណាស់៕

Besoccer