តាម​ប្រភព​សារព័ត៌មាន​មក​ពី​ប្រទេស​បារាំង​លោក Nasser Al-Khelaifi កំពុង​ខ្លាច​ថា​ Neymar មិន​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប​ហើយ​ហើយ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេស៊ីល​ ដើម្បី​ព្យាយាម​អន្ទង​ឲ្យ​កីឡាករ​វ័យ​២៦​ឆ្នាំ​ស្នាក់​នៅ​ក្លឹប​បន្ត​ទៀត​ហើយ​កុំ​ឲ្យ​ជ្រួលជ្រើម​ចង់​ចាក​ចេញ។

ក្រុម​មហាសេដ្ឋី​របស់​បារាំង​មួយ​នេះ បាន​ធ្លាក់​ចេញ​ពី​ Champions League ទៅ​ហើយ​​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ក្នុង​លីក​ពួក​គេ​កំពុង​មាន​ប្រៀប​​ពិសេស​ទាំង​លីក​និង​ខាប់​។ អញ្ចឹង​ក៏​ដោយ​ ការ​ព្រួយបារម្ភ​របស់​ក្លឹប​គឺ​ខ្លាច​បាត់​បង់ ​Neymar បន្ទាប់​ពី​មាន​របាយការណ៍​ Neymar កំពុង​សម្លឹង​រក​ផ្លូវ​ចាក​ចេញ​ពី ​PSG។

ស្រប​ពេល​គម្រោង​របស់​ក្លឹប​កំពុង​ឈាន​ទៅ​រក​ភាព​បរាជ័យ Al-Kheliafi ​ជឿ​ថា​ជាក់​ថា​​ក្លឹប​នៅ​តែ​មាន​ឱកាស​គ្រង​ដំណែង​Champions League នៅ​រដូវ​កាល​ក្រោយ​។​ជា​ការ​ពិត​! កាសែត​ Telefootរាយការណ៍​ថា​ ឡោក Al Kheliafiនិង​ប្រធាន​បច្ចេកទេស​ក្លឹប​លោក​ Antero Henrigue នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​Neymar ឲ្យ​ផ្ដោត​យក​ចិត្ត​ទុក​ដាល់​លើ​ការ​ប្រកួត​ប្រជែង​របស់​ក្លឹប​ក្រោយ​ World Cup ត្រូវ​បញ្ចប់៕