ក្រុមជម្រើសជាតិប៉េរូ បានប្រកាសកាលពីថ្ងៃចន្ទនេះ ពីការប្រកួតមិត្តភាពត្រៀមការប្រកួត World Cup ជាមួយក្រូអាត និងអ៊ីស្លង់ក្នុងប្រទេសអាមេរិក ដើម្បីពង្រឹងសមត្ថភាពសម្រាប់រុស្សីនៅឆ្នាំក្រោយ។
ប៉េរូបានបានឡើងមកលេងនៅ World Cup ជាលើកដំបូងចាប់តាំងពីរឆ្នាំ១៩៨២ ក្រោយយកឈ្នះនូវែលសេឡង់ក្នុងវគ្គ Play-off ២ទល់០កាលពីខែមុន។ ពេលនេះពួកគេឈរក្នុងពូល C ជាមួយក្រុមជម្រើសជាតិអូស្ត្រាលី បារាំង និង ដាណឺម៉ាក។
លោក Edwin Oviedo ប្រធានសហព័ន្ធបាល់ទាត់របស់ប្រទេស បានបាននិយាយក្នុងវិទ្យុថា ប៉េរូនឹងលេងទល់នឹងក្រុមជម្រើសជាតិក្រូអាស៊ីក្នុងទីក្រុង Miami នៅថ្ងៃទី២៣មិនា និងជួបអ៊ីស្លង់ក្នុងទីក្រុងញីវយ៉ក៤ថ្ងៃបន្ទាប់៕