កាសែត ​Independent ​បានឱ្យ​ដឹងថា​ក្លឹ​ប​ Borussia Dortmund កំពុង​តែ​ទាក់​ទង​ និង​ចង់​បាន​កីឡាករ​ខ្សែបំរើ ​Henrikh Mkhitaryanឲ្យ​ចាក​ចេញ​ពី ​Manchester United  ​មក​លេង​ឱ្យ​ក្លឹប​ចាស់​របស់​ខ្លួនវិញ។

កីឡាករ​សញ្ជាតិ​អាមិននៀ​ ​Henrikh Mkhitaryan ​បានចាក​ចេញពីក្លឹប​ Borussia Dortmund កាល​ពី​ឆ្នាំ​២០១៦ ​ហើយ​មក​ចូលរួម​ជាមូយ​ក្រុម ​Manchester United។​ ហើយ​កីឡាករ​ខ្សែ​បម្រើ​រូប​នេះ​​ ហាក់​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ក្នុង​ប៉ុន្មានប្រកួត​ចុង​ក្រោយ​ ក្រោម​ការដឹក​នាំរបស់​លោក ​Jose Mourinho ​​ទោះ​បី​ជា​ចាប់ផ្ដើម​ប៉ុន្មាន​ប្រកួត​ដំបូង​ដើម​រដូវ​កាល ​រក​បាន​២​គ្រាប់ ​និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៤​ដង​ក៏​ដោយ។

បែប​ណា​ក្ដី​! ​គ្រូបង្វឹក​សញ្ញាតិ​ព័រទុយ​ហ្គាល់​​​​ មិនបាន​បដិសេធ​ការលក់​កីឡាករ​នៅខែ​មករាទេ​​ ខណៈ​ពេល​​មាន​របាយការណ៍​មួយ​មក​ថា​ ​គាត់​នឹង​អនុញ្ញាត​ឱ្យ ​Mkhitaryan​​វិល​ត្រឡប់ទៅ​កាន់​ក្រប​ខ័ណ្ឌ​ Bundesliga​ ​វិញ​ដែលការ​ត្រឡប់ទៅ​វិញនេះ ​អាចជួយ ​Mourinho ​ក្នុងកា​ទាក់ទង​កីឡាករ​ខ្សែ​បម្រើវ័យ​ក្មេង​ Julian Weigl​ ឱ្យមក​លេង​នៅ​ទឹក​ដី​ Old Trafford ។

​គួរបញ្ជាក់​ផងដែរថា៖ ​កីឡាករ ​Henrikh Mkhitaryan​បាន​ផ្ទេរ​មក​កាន់​ទឹកដី​​ Old Trafford កាល​ពី​ឆ្នាំ​២០១៦​
​ហើយ​ចូល​លេង​ឱ្យ ​Manchester United​​ បាន៣៦​ប្រកួត​នឹងរក​បាន៥​គ្រាប់។​

ប្រភពៈ Goal.com