Liverpool បាន​កំណត់​តម្លៃ​ខ្លួន​ខ្សែ​បម្រើ​ Phillip Coutinho ដល់​ទៅ​១៥០​លាន​អឺរ៉ូ​បើ​ប្រសិន​បើ​ Bacelona ចង់​បាន​ខ្លាំង​ ខណៈ​ខាង​ក្លឹប​អេស្ប៉ាញ​ហ៊ាន​ឲ្យ​ត្រឹម​តែ​៨០​លាន​ប៉ុណ្ណោះ។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ ជាមួយ​​ម្ចាស់​កីឡដ្ឋាន​ Camp Nou តែ​យ៉ាង​ណា​យ៉ាង​ណី ​ខាង​ហង្ស​ក្រហម​មិន​មាន​គោល​បំណង​លក់ ​Super Star របស់​ខ្លួន​នោះ​ទេ។ កាល​ពី​ម្សិល​មិញ​ក្លឹប​អេស្ប៉ាញ​បាន​ដាក់​តម្លៃ​ខ្លួន ​Coutinho ៨០​លាន​អឺរ៉ូ​ ប៉ុន្តែ​ខាង​ក្លឹប​អង់គ្លេស​មិន​យល់​ព្រម​ទេ​ហើយ​ចង់​បាន​១៥០​លាន​។

Barca មាន​បញ្ហា​រឿង​ទិញ​កីឡាករ​រួច​ទៅ​ ហើយ​ក្នុង​រដូវ​កាល​នេះ ​គឺ​ពួក​គេ​មិន​អាច​ទិញ​ Marco Veratti ពី​​ PSG បាន​ដោយ​ខាង​ក្លឹប​បារាំង​មិន​ព្រម​ចង់​លក់​តែ​បើ​ចង់​ខ្លាំង​ពួក​គេ​កំណត់​តម្លៃ​ខ្ពស់​។ ដោយ​កីឡាករ​ពីរ​រូប​នេះ​ មាន​ផល​ប្រយោជន៍​ច្រើន​ទាំង​លើ​ទីលាន ​និង​ជួយ​ក្រុម​នោះ ​Barcelona ពិត​ជា​ពិបាក​ទិញ​បន្តិច​ហើយ។

ដោយ​ឡែក​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី ​Catalan ក៏​មិន​ចង់​ចំណាយ​លុយ​លើស​ពី​៨០​លាន​អឺរ៉ូ​នេះ​ដែរ​ ដោយ​ពួក​គេ​ចង់​បាន​តម្លៃ​សាក​សម​នឹង​សមត្ថភាព​កីឡាករ​៕