គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​លោក Roberto Martinez បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​២៨​នាក់​​ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើស​ជាតិ​ អារ៉ាប៊ីសាអូឌីត​។

ក្នុង​ចំណោម​កីឡាករ​ទាំងអស់ ​មាន​កីឡាករ​ចំណូល​ថ្មី​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ Anthony Limbombe ដែល​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​ក្លឹប​ Club Brugge​ដោយ​រក​បាន​៦​គ្រាប់​ និង​បញ្ជូន​បាល់​បាន​ជា​ច្រើន​ដង​ឲ្យ​មិត្ត​រួម​ក្រុម។​ ចំណែក​តារា​ជើង​ខ្លាំង​របស់​Roma ខ្សែ​បម្រើ​ប្រយុទ្ធ ​Radja Nainggolan ជាប់​ឈ្មោះ​ឡើង​វិញ​ក្រោយ​ខក​ខាន​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​។

បិសាច​ក្រហម​បែលហ្សិក​បង្ហាញ​ទ័ព​ខ្លាំង​របស់​ខ្លួន​ត្រៀម​សាក​ជើង​ជាមួយ​ក្រុម​មហាសេដ្ឋី​ប្រេងកាត​នៅ​អាស៊ី
បិសាច​ក្រហម​បែលហ្សិក​បង្ហាញ​ទ័ព​ខ្លាំង​របស់​ខ្លួន​ត្រៀម​សាក​ជើង​ជាមួយ​ក្រុម​មហាសេដ្ឋី​ប្រេងកាត​នៅ​អាស៊ី

ខ្សែ​ប្រយុទ្ធ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ​គឺ​ Cristian Benteke ដោយ​សារ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ ​ហើយ​ស្រប​ពេល​ Crystal Palace​ ពិបាក​ទៀត​នោះ។​ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​ទាំងអស់៖

អ្នកចាំទី៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool), Matz Sels (Anderlecht),

ខ្សែការពារ៖ Toby Alderweireld (Tottenham), Dedryck Boyata (Celtic), Laurent Ciman (Los Angeles FC), Leander Dendoncker (Anderlecht), Vincent Kompany (Manchester City), Jordan Lukaku (Lazio), Thomas Meunier (Paris Saint-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham),

ខ្សែ​បម្រើ៖ Yannick Carrasco (Dalian Yifang), Kevin De Bruyne (Manchester City), Mousa Dembele (Tottenham), Marouane Fellaini (Manchester United), Anthony Limbombe (Clubb Brugge), Radja Nainggolan (Roma), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian),

ខ្សែប្រយុទ្ធ៖ Michy Batshuayi (Borussia Dortmund), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Romelu Lukaku (Manchester United), Dries Mertens (Napoli), Kevin Mirallas (Olympiacos), Divock Origi (Wolfsburg).