អ្នក​គាំទ្រ​ Celtic ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​អ្នក​គាំទ្រ​ល្អ​បំផុតក្នុង​​លោក ​ដែល​ទទួល​បាន​ពាន​ Best FIFA Football Award 2017 ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ឡុងដុង​កាល​ពី​យប់​មិញ។

អ្នក​គាំទ្រ​ Borussia Dortmund និង ​Copenhagen គឺ​ជា​បេក្ខភាព​៣​ក្រុម​ចុង​ក្រោយ ​​ប៉ុន្តែ​អ្នក​គាំទ្រ​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្កុតឡែន ​បាន​ទទួល​សំឡេង​បោះ​ឆ្នោត​ច្រើន​ជាង​គេ។ ជ័យលាភី​នេះ ​វា​ស្រប​ទៅ​នឹង​ពិធី​​អបអរ​នៃ​ការ​ឈ្នះ​ពាន​លំដាប់​អឺរ៉ុប​ឆ្នាំ​ទី​៥០​ដែល​ជា​ឆ្នាំ ចុង​ក្រោយ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដែល​ពេល​នោះ​ Celtic ឈ្នះ​រហូត​ដល់​លើ​ពាន​តែ​ម្ដង​។

Image result for Celtic fans

អ្នក​គាំទ្រ​ Dortmund ត្រូវ​បាន​គេ​ដឹង​ថា​ជា​កំពូល​អ្នក​គាំទ្រ​ល្អ​បំផុត​យូរ​មក​ ហើយ​​ប៉ុន្តែ​ឆ្នាំមុន​បាន​ទៅ​លើ​អ្នក​គាំទ្រ​ Liverpool ហើយ​ឆ្នាំ​នេះ​បាន​ទៅ​លើ​ Celtic៕

Image result for Celtic fans