លោក ​Jose Mourinho ពិត​ជា​ដឹង​ថា ​Mesut Ozil នឹង​ទទួល​បាន​ភាព​ជោគជ័យជាង​នេះ​នៅ ​Manchester United ។​លោក​ Claude Makelele អតីត​កីឡាករ​Chelea បាន​អញ្ចឹង។

ទោះ​បី​ជា​ភ្នាក់ងារ​របស់​កីឡាករ​អាល្លឺម៉ង់​បាន​បញ្ជាក់​ពី​ភាព​វិជ្ជមាន​របស់​Ozil នៅ​Arsenal បន្ត​ហើយ​ម្ចាស់​ខ្លួន​បាន​និយាយ​ក្នុង​បណ្ដាញ​សង្គម​ពី​ការ​យក​ចិត្ត​ទុកដាក់​នៅ​Emirates Stadium ក្ដី​ Ozil ត្រូវ​បាន​គេ​ដឹង​ថា​នឹង​អាច​ចាក​ចេញ​ពី​ Arsenal ក្នុង​រដូវទិញដូរ​កីឡាករ​ក្នុង​ខែ​មករា​ខាង​មុខ​នៅ​ពេល​ដែល​កុង​ត្រា​របស់​ខ្លួនត្រូវ​ផុត​កំណត់។

Manchester United គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ព័ត៌មាន​របស់​ Ozil ចេញ​ទៅ​ហើយ​ព័ត៌មាន​មួយចំនួន​ថា​កីឡាករ​អាល្លឺម៉ង់ បាន​ប្រាប់មិត្តរួមក្រុម​ថា​នឹង​ចុះ​កុង​ត្រា​ឲ្យ​បិសាចក្រហម។ ពេលនេះ​ Mesut Ozil ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កំពូល​កីឡាករ​​លេង​ក្នុង​ដំណែង​ចែក​បាល់​ល្អ​ម្នាក់​ក្នុង​លោក​​។ ដូច្នេះហើយ​បាន​ជា​អតីត​កីឡាករ​ Chelsea លោក Makelele និយាយក្នុង​ទូរទស្សន៍​ដូច្នេះ៖” ពេល​ដែល​អ្ន​ក​និយាយ​ពី​កីឡាករ​ល្អ​ អ្នក​នឹង​ឲ្យ​គាត់​ទៅ​លេង​នៅ​ក្លឹប​ល្អ​ណា​មួយ ហើយ​ពួក​គេ​តែងតែ​បង្ហាញ​អ្វី​ដែល​ចេញ​ពី​ភាព​ល្អ​បំផុត​សម្រាប់​អ្នក។”

ST ALBANS, ENGLAND – SEPTEMBER 08: Mesut Ozil of Arsenal during a training session at London Colney on September 8, 2017 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

“ វា​ពិត​ជា​ល្អ​សម្រាប់​គាត់​ ហើយ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​គាត់​ប្ដូរ​ទៅ​ គាត់​ទៅ​យូរ​ហើយ។ ខ្ញុំ​គិត​ថា Jose Mournho នឹង​ឲ្យ​គាត់​លេង​ក្នុង​ស្ថានភាព​ប្រសើ​ជាង​នេះ​ដើម្បី​ឲ្យ​គាត់​ជោគជ័យ​នៅ Manchester United ពិត​ប្រាកដ”