Real Madrid​ បាន​យក​ឈ្នះ​លើ​ក្រុម ​PSG ក្នុង​ស្ថានភាព​មួយ​ដែល​មាន​មនុស្ស​ជា​ច្រើន​គិត​ថា ​មិន​អាច​ទៅ​រួច​ហើយ​បាន​លត់​ក្រុម ​Real Betis​ក្នុង​ពេល​ថ្មីៗ​នេះ​យ៉ាង​ចាស់​ដៃ​ ប៉ុន្ដែ​មាន​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ Gareth Bale ​មិន​បាន​ចូល​លេង​ពេញ​ម៉ោង​ក្នុង​ជំនួប​ទាំង​ពីរ​លើក​នោះ​ទេ​ ហើយ​វា​ក៏​អ្វី​ដែល​លោក​ Zidane​ ចង់​កែប្រែ។

ជំនួប​ជើង​ទី​២​ នា​ទឹកដី Parc des Princes​ ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់ Gareth Bal e​ក្នុង​ការ​បង្ហាញ​ថ្វី​ជើង​ឲ្យ​អ្នក​គ្រប់​គ្នា​បាន​ឃើញ​ និង​អាច​ជួយ​ក្រុម​ស្ដេច​ស​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​នេះ​បាន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​Bale ​មាន​ការ​ថមថយ​កម្លាំង​និង​ ល្បឿន​ខ្លះ​ដោយសារ​បញ្ហា​របួស​មិន​ទាន់​ជា​សះស្បើយ​១០០​ភាគរយ។

ក្រុម​ស្ដេច​ស​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម ​PSG ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុខ​ ហើយ​អ្វី​ដែល​លោក​ Zidane ​ត្រូវ​ធ្វើ​ក្នុង​អំឡុង​ពេល​នេះ ​គឺ​ត្រូវ​ព្យាយាម​ជួយ​ឲ្យ ​Bale​ ត្រលប់​ទៅ​រក​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​វិញ​។ Bale​ ពុំ​បាន​ចូល​លេង​ជា​ជម្រើស​
ដំបូង​នោះ​ទេ​ តាំង​ពី​ខែ​កញ្ញា​មក​ម្លេះ​ ហើយ​ការ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម ​Real Betis ​បាន​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ និង​មិន​ទុក​ចិត្ត​ ចំពោះ​ទម្រង់​លេង​របស់​គេ​ ដោយសារ​គេ​បាន​បាត់បង់​ឱកាស​ដ៏​ល្អ​ពីរ​លើក​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​។

ទោះ​ជា​យ៉ាង​ណា​ ក៏​គេ​នៅ​តែ​មាន​​ឱកាស​ក្នុង​ការ​ជាប់​ជម្រើស​ដំបូង​ទល់ ​និង​ក្រុម ​PSG ​ហើយ​គេ​ត្រូវ​តែ​ត្រៀម​ខ្លួន​ និង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ ព្រោះ​ Zidane​កំពុង​តាម​ដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕

ប្រភព: Marca EN