Manchester United កំពុង​បំពេញ​ការ​ផ្ទេរ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ក្នុង​ការ​ចុះ​កុង​ត្រា​យក​ Alvaro Morata ខណៈ​កាល​ពី​ថ្មីៗ​នេះ​​បាន​បដិសេធ ​ការ​សុំ​ឲ្យ​នៅ​បន្ត​ក្នុង​ក្លឹប​របស់​ Zidane ។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ មាន​ទំនាក់ទំនង​យ៉ាង​ក្នុង​ការ​ចាក​ចេញ​ពី​​ Bernabeu ក្នុង​រដូវ​កាល​នេះ ​ហើយ​រូបគេ​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​ ក្នុង​ការ​បំពេញ​បែបបទ​មក​លេង​នៅ​ Old Trafford។​ កាសែត ​Marca បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​ក្លឹប​ Los Blancos ​ពិត​ជា​ចង់​រក្សា​កីឡាករ​វ័យ​២៤​ឆ្នាំ ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​បាន​បង្ហាញ​ថា​មិន​ទទួល​បាន​ជោគជ័យ។

Jose Mourinho ធ្លាប់​និយាយ​ថា​នឹង​ផ្ដល់​តួនាទី​សំខាន់​បំផុត​ក្នុង​ក្រុម​ឲ្យ​ទៅ​ Morata ពិសេស​ខ្សែ​ប្រយុទ្ធ​ជួរមុខ​នៅ​ Man Utd រដូវ​កាល​ក្រោយ​ខណៈ​នៅ​ Real Madrid បាន​ត្រឹម​កង​សាគួរ។ Morata ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​មុន​ពេល​ចំណាយ​២​រដូវ​កាល​នៅ​ Juventus ដែល​ជា​កន្លែង​រូប​គេ​ បាន​លេង​ពេញលេញ​​តែ​រូប​គេ​ត្រូវ​ Real Madrid ទិញ​ត្រឡប់​មក​វិញ​កាល​ពី​រដូវ​កាល​មុន។

បែប​ណា​ក្ដី​! កីឡាករ​ពាក់​អាវ​លេខ​៧​នៅ​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ត្រឹម​កីឡាករ​បម្រុង​​និង​ជំនួស​ក្នុង​ពេល​ចាំបាច់ ។​តែ​យ៉ាងណា​ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ព្យាយាម​ឃាត់​ឲ្យ​នៅ​បន្ត​ ប៉ុន្តែ​មិន​អាច​ឃាត់​ខាំង​ក្នុង​ការ​​មក​លេង​នៅ​ Man Utd នោះ​ទេ។