ប្រភព​កាសែត​អង់គ្លេស​​ Metro បាន​និយាយ​ថា​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​យល់​ព្រម​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ជាមួយ​ខ្សែ​បម្រើ​ស្លាប​ Thomas Lemar របស់ ​Monaco ហើយ។

កីឡាករ​វ័យ​២២​ឆ្នាំ​ក៏​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្រុម​កាំភ្លើង​ធំ ​Arsenal ដែរ​កាល​ពី​រដូវ​កាល​មុន​ប៉ុន្តែ​ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1 បដិសេធ​រាល់​សំណើ​គ្រប់​យ៉ាង។ ទាំង​ហង្ស​និង​កាំភ្លើង​សុទ្ធ​តែ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត​ក្នុង​ខែ​នេះ ​ប៉ុន្តែ​Monaco បាន​ដាក់​តម្លៃ​ខ្លួន​ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ដល់​ទៅ​១០០លាន​អឺរ៉ូ​ ស្មើ​នឹង​៨០​លាន​ផោន​ដល់​នរណា​ដែល​ចង់​បាន​យក​ទៅ​លេង។

ដោយ​ឡែក​ប្រភព​ Yahoo Sport, Liverpool បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ Lemar ប៉ុន្តែ​ក្លឹប​អង់គ្លេស​មួយ​នេះ​​បដិសេធ​តម្លៃ​១០០លាន​អឺរ៉ូ​របស់​ Monaco ដែល​ចង់​បាន។​ និយាយ​ពី​តម្លៃ​ខ្លួន​របស់ ​Lemar ឡើង​ខ្លាំង​ជាង​នេះ ​បើ​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បារាំង​​ក្នុង​ World Cup បាន​ល្អ។

ការ​អភិវឌ្ឍន៍​ទម្រង់​លេង​របស់ ​Lemar កំពុង​មាន​បញ្ហា​ក្នុង​រដូវ​កាល​នេះ​ ដោយ​រូប​គេ​របួស​ស្មា​។​ លេង​ឲ្យ​ Manaco រដូវ​កាល​នេះ បាន​២៣​ប្រកួត​រូប​គេ​រក​បាន​៣​គ្រាប់​និង​បញ្ជូន​បាល់​បាន​៥​ដង​៕