ខណៈពេលដែលការផ្ទេរទៅលេងនៅ Bayern Munich ត្រូវបានគេដឹងថាគ្រាន់តែជាកិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌត្រឹមតែខ្ចីជើងរយៈពេលឆ្នាំ២ឆ្នាំ ប៉ុន្តែចំនួនដ៏ច្រើនជាមួយនឹងចំណូលនិយាយឲ្យខ្លីគឺលុយ នៅតែទាក់ទងជាមួយដដែល ហើយកិច្ចព្រមព្រៀងនេះ James រកបានកប់ក្ដោង។
ប្រភពជាច្រើនបានទម្លាយថា ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី ទទួលបានចំណូល ដល់ទៅ៥.៩លានផោនក្នុងមួយឆ្នាំ។ ក្នុងន័យនេះ Bayern Munich ត្រូវចំណាយលុយ៥.៩លានផោន ដើម្បីរក្សាចំណងខ្ចីជើង ពី Real Madrid ខណៈលុយ៤២លានផោនទៀតគឺជាលុយត្រូវបន្ថែមបើចង់ទិញយកផ្ដាច់កុងត្រា។
តួលេខនេះបានបញ្ចេញឲ្យដឹងមកពីបណ្ដាញផ្សព្វផ្សាយអាល្លឺម៉ង់ Spiegel ដែលជាវេបសាយមានទំនាក់ទំនងជាមួយនឹងការចុះកុងត្រារវាង Bayern Munich និង Real Madrid។ James បានធ្វើការប្ដូរនៅកាន់ Bundesliga គ្រាន់តែជាលក្ខខណ្ឌមិនដាច់ស្រេច តែការចំណាយទៅលើកីឡាករត្រូវតែពេញលេញដូចកីឡាករទិញដាច់កុងត្រាដែរ។ រូបគេទទួលប្រាក់ឈ្នួល៤៩៦០០០ផោនក្នុងមួយខែ (មិនទាន់បង់ពន្ធ)ហើយសរុបមួយឆ្នាំគឺ៥.៩លានផោន។
អ្វីដែល Bayern Munich កាន់តែអស់លុយជាងនេះទៅទៀតគឺ ត្រូវចំណាយលុយបន្ថែម ២៣០០០០ផោន ពីលើទៀត ប្រសិនណាបើ James រកគ្រាប់បាល់បាន១២គ្រាប់ក្នុងរដូវកាលនេះ ហើយរដូវកាលទី២នឹងចំណាយដូចគ្នានេះដែរ បើអតីតកីឡាករ Monaco រកបាន ២០ គ្រាប់។
បែបណាក្ដី! ការដោះដូរកីឡាករនៅសម័យទំនើបនេះ គ្មានអ្វីគួឬឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារលុយទាក់ទងទៅនឹងការផ្ទេរនេះត្រូវចំណាយទៅឲ្យភ្នាក់ងារ(អ្នកគួកជេរ)របស់ James គឺលោក Jorge Mandes ដែលបុគ្គលម្នាក់នេះក៏ជាអ្នកតំណាងរបស់លោក Jose Mourinho និង C. Ronaldo។ បើនិយាយក្នុងការផ្ទេរ James ទៅ Bayern មានរបាយការណ៍មួយថាលោក Mandes ទទួលបាន១.៨លាន។ តែបើកិច្ចព្រមព្រៀងទិញដាច់វិញគឺលោកនឹងទទួលបានច្រើនជាងនេះទៅទៀត៕