ខ្សែ​បម្រើ​ប្រយុទ្ធ​ក្លឹប​កាំភ្លើង​ធំ​ Arsenal កីឡាករ​ Mesut Ozil ចង់​មក​លេង​នៅ​ Manchester United នៅ​រដូវ​កាល​ក្រោយ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ នេះ​បើ​តាម​ប្រភព​គេហទំព័រ​ Metro Sport បាន​ចុះ​ផ្សាយ។

លើស​ពី​នេះ​គេហទំព័រ​ The Sunday Mirror បាន​បញ្ជាក់​ថា​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​​មិន​ចង់​បន្ត​កុង​ត្រា​ជាមួយ​Arsenal ទៀត​ទេ​​ ខណៈ​សុពលភាព​នឹង​ត្រូវ​ផុត​កំណត់​ពេល​ចប់​រដូវ​កាល​នេះ​​ ហើយ​ខ្សែ​បម្រើ​រូប​នេះ ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​ Man Utd ហើយ​រូប​គេ​ធ្វើ​យ៉ាង​ណា​​មក​កីឡដ្ឋាន​ Old Trafford ឲ្យ​បាន។

របាយការណ៍​ខាង​លើ​បាន​បន្ត​ទៀត​ថា​​លោក Jose Mourinho នៅ​តែ​មាន​ការ​ស្រឡាញ់​ចំពោះ​ Ozil ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ Real Madrid ហើយ​លោក​នឹង​និយាយ​ពី​ការ​ស្រឡាញ់នេះ​ឲ្យ​មក​ Man Utd។ Ozil ដែល​នឹង​ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​បាន​ប្រាក់ឈ្នួល​២៥​ម៉ឺន​ផោន​ពី ​Arsenal ។

Inter Milan ក៏​បង្ហាញ​ការ​ចង់​បាន​និង​ចុះ​កុង​ត្រា​យក​ Ozil ដែរ​ប៉ុន្តែ​កីឡាករ​វ័យ​២៨​ឆ្នាំ​ចង់​នៅ​បន្ត​ក្នុង ​Premier League ​ហើយ​ចូល​រួម​ជាមួយ​ក្លឹប​ណា​មួយ ​ដែល​មាន​សមត្ថភាព​ចង់​ឈ្នះ​ពាន​ធំៗ​។ បើ​តាម​ប្រវត្តិ​នៃ​ការ​លេង​ និង​សមត្ថភាព​, Jose Mourinho គឺ​ជា​អ្នក​ដែល​អភិវឌ្ឍន៍​ឲ្យ​លេង​បាន​ល្អ​ និង​មាន​ទំនុក​ចិត្ត​ខ្លាំង​នៅ​ Real Madrid។

លោក Jose Mourinho ធ្លាប់​បាន​និយាយ​ថា​៖” Real Madrid គឺ​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ទេ ​សម្រាប់​ការ​ប្ដូរ​ទៅ​លេង​របស់​ឯង ហើយ ​Real Madrid គឺ​ជា​ការ​ប្ដូរ​ដ៏​ត្រឹមត្រូវ​តែ​មួយ​គត់​សម្រាប់​ឯង។”

“ ហើយ​បន្ទាប់​ពី​ទ្វារ​ត្រូវ​បាន​បើក​សម្រាប់​ឯង​ ឯង​ត្រូវ​ប្ដូរ​ទៅ​កន្លែង​ណា ដែល​សម​នឹង​សមត្ថភាព​របស់​ឯង។ ជឿ​ខ្ញុំ​ទៅ! នោះ​គឺ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។”