Real Madrid តែងតែនាំយកកីឡាករល្អៗបំផុតមកពង្រឹងគ្រប់តំបន់ និងដំណែងក្នុងទីលាន។ នាសតវត្សទី២១យើងនេះ ខ្សែប្រយុទ្ធល្អៗបានលេងនៅកីឡដ្ឋាន Bernabeu ដូចជា៖ Michael Owen, Ruud van Nistelrooy, Karim Benzema ឬក៏ Raul Gonzalez។ ប៉ុន្តែអ្នកមិនដឹងទេថាតើខ្សែប្រយុទ្ធរូបណាមានអត្រារកគ្រាប់បាល់បញ្ជូលទីច្រើនជាងគេ? ខាងក្រោមនេះអ្នកនឹងដឹង៖
10- Michael Owen – 0.35 goals per match
ខ្សែប្រយុទ្ធអង់គ្លេសចំណាយពេល២រដូវកាលនៅ Bernabeu រកគ្រាប់បាល់បាន១៦គ្រាប់ក្នុង៤៥ប្រកួតដែលកំណត់ត្រានេះល្មមឲ្យរូបគេជាប់ក្នុងបញ្ជី។
9- Emmanuel Adebayor – 0.36 goals per match
ខ្សែប្រយុទ្ធជម្រើសជាតិតូហ្គោរកបាន៨គ្រាប់ក្នុង២២ប្រកួតខណៈរូបគេបានលេងត្រឹមមួយរដូវកាល។
8- Fernando Morientes- 0.379 goals per match
ក្នុងចំណោម២៦១ប្រកួត អតីតខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរកបាន៩៩គ្រាប់ រហូតរូបគេត្រូវបានបង្ខំចិត្តចាកចេញដោយសារ គម្រោងថ្មី “Galactico”។
7- Klaas-Jan Huntelaar – 0.4 goals per match
រូបគេក៏ចំណាយពេលត្រឹមតែមួយរដូវកាលនៅReal Madrid ដែរដោយទាត់បញ្ចូលទីបាន៨គ្រាប់មុនពេលទៅចូលរួមនៅ AC Milan។
6- Raúl González – 0.435 goals per match
ចាប់ពីឆ្នាំ ១៩៩៤ដល់២០១០, Raul រកគ្រាប់បាល់បាន៣២៣គ្រាប់ក្នុងចំណោមការចូលលេងដ៏ច្រើន៧៤១ប្រកួតឲ្យស្ដេចស។
5- Gonzalo Higuaín – 0.458 goals per match
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន រូបមុនពេលត្រូវប្ដូរទៅលេងនៅ Napoli ដោយបង្ខំចិត្តរូបគេលេងនៅកីឡដ្ឋាន Bernabeu តាំងពីក្មេងដោយរកគ្រាប់បាល់បាន១២១គ្រាប់ក្នុងចំណោម២៦៤ប្រកួត។
4- Karim Benzema – 0.49 goals per match
ខ្សែប្រយុទ្ធបារាំងរូបនេះមិនទាន់ទៅទីណានៅឡើយទេ ដោយលេងនៅទីក្រុងម៉ាឌ្រីដនៅឡើយ។ Benzema រកគ្រាប់បាល់បាន១៨២គ្រាប់ក្នុង៣៧១ប្រកួត។
3- Ronaldo Nazario – 0.587 goals per match
គាត់ជាខ្សែប្រយុទ្ធល្អបំផុតដែលលេងឲ្យ Los Blancos។ ត្រឹមតែ១៧៧ប្រកួតគាត់រកបាន១០៤គ្រាប់។ឯណោះ។
2- Ruud van Nistelrooy – 0,66 goals per match
៣រដូវកាលកន្លះជាមួយ Real Madrid បានអនុញ្ញាតិឲ្យខ្សែប្រយុទ្ថសញ្ជាតិហុល្លង់រកបាន៦៤គ្រាប់ក្នុងចំណោម៩៦ប្រកួត។
1- Cristiano Ronaldo – 1.027 goals per match
មិនចង់និយាយច្រើនពីគាត់នោះទេ ប្រិយមិត្តដឹងហើយថាជានរណា។ គាត់ជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតរបស់Real Madrid ហើយមានអត្រារកគ្រាប់បាល់ល្អជាងគេផងដែរ ៤០៩ប្រកួតត្រឹមតែ៣៩៨ប្រកួតតែនៅមានបន្តទៀតមិនទាន់ចប់នៅឡើយទេ៕