Wayne Rooney ជឿថា Manchester City នៅសល់ភារកិច្ចជាច្រើនទៀត ដើម្បីសម្រេចមុនពេលពួកគេត្រូវបានគេពិចារណាថា ជាក្រុមមួយដែលល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។
ការប្រកួតចុងក្រោយក្នុង Premier League ក្រុមរបស់លោក Pep Gaurdiola បានយកឈ្នះ Tottenham ដល់ទៅ៤ទល់១គឺបន្ថែមកំណត់ត្រាឈ្នះ១៦ប្រកួតជាប់គ្នា លើសក្រុមលេខ២ Manchester United ១១ពិន្ទុ។ Rooney ដែលរកគ្រាប់បាល់ឲ្យEverto តាមស្មើ Man City ១-១កាលពីខែកញ្ញា គឺជាការប្រកួតតែមួយគត់ដែលក្រុមមេឃខៀវបាត់អស់ពីពិន្ទុ ហើយអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចេញមតិយោបល់ថា ក្រុមមួយនឹងបាត់ពិន្ទុខ្លះក្នុងការប្រកួតដែលនៅសល់។
“ ខ្ញុំមិនគិតថាពួកគេ (Man City)ឈ្នះរហូតនោះទេ ពួកគេមានរឿងជាច្រើនទៀតដែលត្រូវធ្វើនៅលើផ្លូវដ៏វែងឆ្ងាយ។ មានក្រុមជាច្រើនសុទ្ធតែអស្ចារ្យក្នុង Premier League នៃរយៈពេលជាច្រើនឆ្នាំមកហើយ”Rooney និយាយក្នុងកាសែត talkeSPORT។
“ ក្រុមមួយនេះត្រូវការឈ្នះពានជាច្រើនទៀត និងត្រូវការធ្វើការរយៈពេលយូរ ដើម្បីឲ្យគេពិចារណាថា ជាក្រុមល្អបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ចង់សួរថាក្រុមណាដែលល្អបំផុត? ខ្ញុំគួរតែនិយាយថា ពេលដែលខ្ញុំធ្វើជាមួយ Man Utd កាលពីឆ្នាំ២០០៨។ ខ្ញុំមិនគិតថាពួកគេមិនដែលចាញ់នោះទេ។ ពួកគេធ្វើបានយ៉ាងអស្ចារ្យជាមួយនឹងកំណត់ត្រាល្អប៉ុន្តែ Premier League ពិបាកខ្លាំងណាស់ ពិសេសពេលនេះរយៈកាល Christmas កំពុងមកដល់”។
“ខ្ញុំដឹងថាពួកគេមានក្រុមកីឡាករដ៏ល្អ មានក្រុមកីឡាករដ៏អស្ចារ្យ។ ប៉ុន្តែមានក្រុមលំដាប់កំពូលជាច្រើន ខ្ញុំគិតថា កាលពីឆ្នាំមុនៗមានត្រឹម២ក្រុម ហើយអ្នកត្រូវតែដឹងថាអ្នកត្រូវតែឈ្នះគ្រប់ប្រកួតទាំងអស់ដែលនៅសល់។ មានក្រុម៥ទៅ៦ទៀតដែលអាចយកឈ្នះគ្នាទៅវិញទៅមក ហើយខ្ញុំជឿជាក់ថាក្នុងចំណោមនោះក៏មានមួយដែល City នឹងត្រូវចាញ់ផងដែរ”។
Kevin De Bruyne, Leroy Sane, Raheem Sterling និង David Silva គឺជាកម្លាំងសំខាន់ដែលធ្វើឲ្យ Man City មានទម្រង់លេងល្អនៅរដូវកាលនេះ ប៉ុន្តែ Rooney បានសរសើរ ពីភាពឆ្លាតវៃរបស់ Fernandinho ទៅវិញ។
— Wayne Rooney (@WayneRooney) December 10, 2017
“ Fernandinho បានផ្ដល់ឲ្យកីឡាករទាំងនោះ នូវរបៀបលេងមួយដែលល្អដែលពួកគេអាចលេងពេញទម្រង់ដោយខ្លួនឯង កីឡាករទាំងនោះស្ថិតក្រោម ការលេងល្អពី Fernandinho ។ បើគ្មានគាត់ទេ កីឡាករដូចជា៖ Silva, De Bruyne ចាប់ផ្ដើមបារម្ភនៅពេលដែលពួកគេបាត់បាល់។ Fernandinho ផ្ដល់ឱកាសឲ្យពួកគេច្រើន”៕