Jurgen Klopp គ្រូ​បង្វឹក​ក្រុម​ Liverpool បាន​និយាយ​ថា Man City នឹង​គ្មាន​នរណា​អាច​តាម​ទាន់​នោះ​ទេ ​ក្នុង​រដូវ​កាល​នេះ​​ប៉ុន្តែ​ពិត​ជា​សប្បាយ​ក្រៃលែង​ហើយ ​បើ​ក្រុម​របស់​គាត់​បាន​​ត្រឹម​លេខ​៤​ក្នុង​តារាង​ចំណាត់​ថ្នាក់ ​Premier League។

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ ក្រុម​របស់​លោក​បាន​យក​ឈ្នះ​ក្រុម​ Bournemouth ៤​ទល់​០​ដោយ​ការ​រក​គ្រាប់​បាល់​បាន​ពី​ Philippe Coutinho, Mohamed Salah, Dejan Lovren និង ​Roberto Firmino ហើយ​ក្រុម​របស់​លោក​ឡើង​មក​លេខ​៤​ក្នុង​តារាង​បណ្ដោះអាសន្ន។

បើ​និយាយ​ពី​ពិន្ទុ​វិញ​គឺ​ហង្ស​ក្រហម​តាម​ក្រុម​ Man City ដល់​ទៅ​១៨​ពិន្ទុ​ ប៉ុន្តែ ​Klopp ពិត​ជា​សប្បាយ​ចិត្ត​ ជាមួយ​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​របស់​លោក ​​ខណៈ​គាត់​ត្រឹម​តែ​គិត​ថា ​Top4 នេះ​គឺ​ប្រពៃ​ហើយ ​ដើម្បី​រក្សា​កៅអី​លេង ​Champions League រដូវ​កាល​ក្រោយ។

“ តើ​ City មាន​នរណា​អាច​ចាប់​បាន​ទេ​? ខ្ញុំ​ក៏​អត់​ដឹង​ដែរ។ ខ្ញុំ​មិន​មាន​បាល់​ Crystall ទេ​​ តែ​បើ​ពួក​គេ​ពិត​ជា​ល្អ​ហើយ។ មាន​ក្រុម​ជា​ច្រើន​សុទ្ធ​តែ​មុត​ស្រួច ​ប៉ុន្តែ​ City ឈ្នះ​រហូត​ក្នុង​ការ​ប្រកួត​កន្លង​មក។​ យើង​មាន​ការ​ប្រកួត​ជា​ច្រើន​ទៀត​ មិន​រំពឹង​តែ​លីក​មួយ​មុខ​នោះ​ទេ។ វា​ពិត​ជា​ពិបាក​​ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន​ League នេះ​ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ថា ​ដែល​អ្នក​ត្រូវ​ការ​ពិន្ទុ​ទាំង​អស់​រហូត​ដល់​ចប់​រដូវ​កាល​ ដើម្បី​ឈ្នះ​ពាន”៕