លោក Jose Mourinho ត្រូវបានទទួលស្គាល់យ៉ាងលំបាកថាលោកបានបាត់បងក្នុងធ្វើអោយមាននុការចុះហត្ថលេខាលើកិច្ចសន្យាជាមួយការទិញកីឡាករទី ៤ នារដូវក្តៅនេះ ហើយនិយាយថាលោកនឹងមិនដាក់សម្ពាធណាមួយលើក្រុមប្រឹក្សាភិបាលរបស់ក្លិប Manchester United មុនពេលរយៈកាលនៃការផ្តូរកីឡាករបិទ។
បិសាចក្រហមបានចំនាយប្រាក់ជាង 150 លានផោនលើ Romelu Lukaku, Nemanja Matic និង Victor Lindelof នៅក្នុងប៉ុន្មានខែថ្មីៗនេះប៉ុន្តែលោក Mourinho បានកំណត់ទិសដៅលេខបួន។
ខ្សែបម្រើស្លាបអន្តរជាតិអ៊ីតាលី Ivan Perisic ត្រូវបានគេជឿថាជាគោលដៅកំពូលរបស់គ្រូបង្វឹកព័រទុយហ្កាល់ប៉ុន្ដែលោក Mourinho បានសារភាពថាលោកមិនអាចមើលឃើញកីឡាករមួយទៀតមកកាន់ពហុដ្ឋានកីឡរដ្ឋាន Old Trafford មុនថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃឧ៌សាន្តនុវាធដែលបានកំណត់។
លោក Mourinho បាននិយាយថាក្នុងជំនួបរវាងក្រុម Leicester City ក្នុងក្របខ័ណ្ឌ Premier League នាថ្ងៃសៅរ៍៖ គ្រប់ៗគ្នាដឹងថាខ្ញុំចង់បានកីឡាករទី 4 ហើយខ្ញុំមិនអាចលាក់រឿងនឹងបានទេ ដោយហេតុថាខ្ញុំពិតជាមានញុំគំនិតនេះនៅក្នុងចិត្តរបស់ខ្ញុំមែន។
លោកបានបន្តទៀតថា៖ ប៉ុន្តែខ្ញុំសប្បាយចិត្តបើទោះខ្ញុំមិនបានដូចបំណង ក៏ដោយ។ ខ្ញុំក៏បានគិតថា ខ្ញុំនឹងមិនបានដែរ ។
មិនតែប៉ុណ្ណោះលោកបាន បន្ថែមថា៖ ខ្ញុំជាមនុស្សដំបូងដែលប្រាប់ក្រុមប្រឹក្សាភិបាលរបស់ខ្ញុំកុំឱ្យមានអារម្មណ៍ថាមានសម្ពាធអ្វីពីខ្ញុំ ចំពោះរឿងនេះអី។
គឹថាប្រហែលជានៅរដូវក្តៅក្រោយ ខ្ញុំនឹងត្រូវព្យាយាមដើម្បីរកអោយបាននូវកីឡាករ ដែលលេងនៅចំនុចដែលខ្ញុំគិតថាអាចធ្វើឱ្យយើងកាន់តែខ្លាំង។
ប្រភព៖ Metro