គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Didier Dechamps បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​កាសែត​ ‘L’Euipe d’Estelle’ ថា​គាត់​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ ​Benzema អាច​បាន​លេង​ World Cup ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៩​របស់​ Real Madrid រូប​នេះ​ ខក​ខាន​ពាក់​អាវ​ក្រុម​មាន់​គក​បារាំង​ចាប់​តាំង​ពី​ឆ្នាំ ២០១៥​មក​ម្ល៉េះ​ខណៈ​ការ​ប្រកួត​ចុង​ក្រោយ ​រូប​គេលេង​ឲ្យ​ជម្រើស​ជាតិ​បារាំងឈ្នះ​អាមិននៀ​៤​ទល់​០។​ បន្ទាប់​ពី​មាន​បញ្ហា​រឿង​វីដេអូ​អាសអាភាស​ជាមួយ​មិត្ត​រួម​ក្រុម​​រូប​គេ​មិន​ត្រូវ​បាន​កោះហៅ​ទៀត​ទេ​ហើយ​បច្ចុប្បន្ន​ក៏​នឹង​បាន​ត្រឡប់​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ទៀត​ដែរ។

លោក Dechamps ដែល​ទើប​នឹង​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ជម្រើស​ជាតិ​ក៏​បាន​ធ្វើ​ឲ្យ​ឱកាស​ចូល​លេង​វិញ​របស់​ Benzema ត្រូវ​អស់​ដែរ​ខណៈ​ដែល​គ្រូ​បង្វឹក​រូប​នេះ​ធ្លាប់​រិះគន់​យ៉ាង​ដៃ​ទៅ​លេង​អតីត​ខ្សែ​ប្រយុទ្ធ ​Lyon។

និយាយ​ក្នុង​កាសែត​ខាង​លើ​​ អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ដូច្នេះ៖” តើ​ Benzema នឹង​ទៅ​លេង​នៅ​ World Cup ឬ​ក៏​អង្គុយ​មើល​តាម​ទូរទស្សន៍​? ​ខ្ញុំ​មិនទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ”។

“ មាន​មនុស្ស​ជា​ច្រើន​និយាយ​ពី​ Griezmann គាត់​គឺ​ជា​ខ្សែ​ប្រយុទ្ធ​នាំ​មុខ​របស់​យើង​ហើយ”